ភ្នំពេញ៖ កីឡាករខ្សែប្រយុទ្ធជួរមុខរបស់អង់គ្លេស Harry Kane ត្រូវបានកាសែតអង់គ្លេសចេញផ្សាយច្បាស់ហើយថានឹងត្រូវអវត្តមានសម្រាប់ក្លឹបរហូតដល់ខែមេសាបន្ទាប់ពីរូបគេបានជួបជាមួយនឹងពេទ្យជំនាញរបួសសសៃពួរដែលគេបានទទួលរបួសក្នុងការប្រកួតកន្លងមកចុងក្រោយប៉ះនឹង
Southampton។
នេះមានន័យថាកីឡាកររូបនេះនឹងត្រូវប្រឈមមុខទៅនឹងការវះកាត់ពីរបួសដែលបានទទួលក្នុងការប្រកួតដែលបានធ្វើឡើងកាលពីថ្ងៃឆ្លងឆ្នាំ២០១៩។កីឡាករខ្សែប្រយុទ្ធរូបនេះរដូវកាលនេះទាំងក្លឹបនិងជម្រើសជាតិរូបគេអាចរកគ្រាប់បាល់បញ្ចូលទីរហូតទៅដល់២៧គ្រាប់រួចមកហើយ។
ការប្រកួតសំខាន់ៗជាច្រើនសម្រាប់ក្លឹបនឹងត្រូវធ្លាក់ទៅលើកីឡាករកូរ៉េ Son និងការប្រកួតផ្សេងទៀតដូចជាChampion League វគ្គ១៦ក្រុមចុងក្រោយប៉ះ RB Leipzig និងការប្រកួតឲ្យជម្រើសជាត់ប៉ះអ៊ីតាលីនិងដាណឺម៉ាកក្នុងខែមិនា៕
ប្រែសម្រួល:Lee