ទស្សនា​វីដេអូខ្លីជក់ចិត្តរវាង ចាបលឿង និងមាន់ខ្នាយមាស​ត្រឹមស្មើ​

0

Spurs យប់មិញបាត់បង់ឱកាសឡើងទៅកាន់តំណែង Top 5 ក្រោយពេលដែលធ្វើមិនបានសម្រេច​ ដោយត្រឹមតែលទ្ធផលស្មើ 2-2 ជាមួយម្ចាស់ ផ្ទះ ចាបលឿង Norwich តែប៉ុណ្ណោះ ។​

Mario Vrancic បានជួយឲ្យចាបលឿងនាំមុខ នៅនាទី ១៨ បន្ទាប់មកនៅនាទី ៥៥ កីឡាករ Christian Eriksen បានស៊ុតហ្វ្រីហ្គិតយ៉ាងស្អាត តាមស្មើវិញ ។ ទោះជាយ៉ាងណានៅនាទី ៦១ កីឡាករ Serge Aurier បានភ្លាត់ស្នៀតបណ្តាលឲ្យបាល់អនហ្គោលចូលទីខ្លួនឯង ធ្វើឲ្យចាបលឿង នាំមុខជាថ្មី 2-1 ។ រហូតដល់នាទី ៨៣ កីឡាករ Harry Kane បានមានឱកាសស៊ុតបាល់ពិន័យ ១១ម៉ែត្រតាមស្មើវិញ 2-2 ។​

លទ្ធផលស្មើនេះ បានធ្វើឲ្យមាន់ខ្នាយមាស បាត់បង់ ឱកាសឡើងទៅ Top 5 ដោយត្រឹមឈរលេខរៀងទី៦ មាន ៣០ពិន្ទុក្នុងដៃ ពីក្រោយបិសាចក្រហម ។​ សម្រាប់ចាបលឿងបន្តឈរនៅកំពូល​បាតតារាង មាន ១៣ពិន្ទុក្នុងដៃ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖