របាយការណ៍ចុងក្រោយ បានចុះផ្សាយថា ក្លិបបិសាចក្រហម បានត្រៀម កញ្ចប់ទឹកប្រាក់ ៨០លានផោន ដើម្បីឆ្មក់យកកីឡាករ James Maddison នារដូវាកាលនេះ ។
គេហទំព័រ Daily Star បានអះអាងថា ខ្សែបម្រើរូបនេះ មិនទាន់ចូលខ្លួន ក្នុងការចុះកិច្ចសន្យាថ្មីជាមួយពហុកីឡដ្ឋាន King Power Stadium ។
តារាបាល់ទាត់អាយុ ២៣ឆ្នាំរូបនេះ នៅសល់កុងត្រា ៣ឆ្នាំកន្លះទៀត ដោយទំហំទឹកប្រាក់ប្រចាំសប្តាហ៍ ៥ម៉ឺនផោន ហើយគាត់គួរតែទទួល សំណើរ នូវទំហំទឹកប្រាក់ធំដែលអូត្រាហ្វត ផ្តល់ឲ្យ។
វាត្រូវបានគេលើកឡើងថា ក្លិបបិសាចក្រហម អាចនឹងត្រូវចាយទឹកប្រាក់ ៨០លានផោន ដើម្បីចរចារទិញយកកីឡាករ ខាងលើ៕