បាល់ទាត់នារីទាំងពីរឈុត រកឃើញម្ចាស់ជើងឯកហើយ

0

ភ្នំពេញ៖ ក្រុមកីឡាការនីមកពីខេត្តស្វាយរៀង បានយកឈ្នះ ក្រុមការនីបាល់ទាត់ភ្នំពេញក្រោន ដោយលទ្ធផល ២ទល់០ ក្លាយជាជេីងឯក​ ក្នុងការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០១៩ កាលពីម្សិលមិញ នាកីឡដ្ឋានជាតិបាទី។

ចំពោះពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៨ឆ្នាំ រដូវកាល២០១៩ បានទៅលើក្រុមមកពី ខេត្តបាត់ដំបង បានក្លាយជាជើងឯក បន្ទាប់ពីបានយកឈ្នះលើក្រុមបឹងកេត ដោយលទ្ធផល ៤ទល់០ នាទីលាន មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ខេត្តតាកែវ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។

សម្រាប់បាល់ទាត់នារី(ឈុតធំ)៖
លេខ ១ ខេត្តស្វាយរៀង
លេខ​​ ២​ ក្លឹបបាល់ទាត់ភ្នំពេញក្រោន
លេខ ៣ ខេត្តសៀមរាប

សម្រាប់បាល់ទាត់នារីអាយុក្រោម១៨ឆ្នាំ៖
លេខ ១ ខេត្តបាត់ដំបង
លេខ​​ ២​ ក្លឹបបាល់ទាត់បឺងកេត
លេខ ៣ ខេត្តកំពង់ស្ពឺ ។
អត្ថបទ៖ មៃ ចាន់បុត្រ