ឈុតប្លែករបស់ Juventus ដែលត្រូវប្រកួតនៅអារ៉ាប់ប៊ីសាអូឌីត

0

នៅក្នុងការប្រកួតអ៊ីតាលី Super Cup នាពេលខាងមុខនេះរ៉ូណាល់ដូនិងមិត្តរួមក្រុមនឹងស្លៀកឈុតប្លែកបំផុត។
យោងតាមបណ្តាញព័ត៌មាន បានចុះផ្សាយថា នៅថ្ងៃទី​២២ ខែធ្នូ ស្អែកនេះ Juventus និង​នឹងចូលរួមវគ្គផ្តាច់ព្រ័ត្រដំបូងបង្អស់នៃរដូវកាលនេះពោលគឺ Super Cup នៅអ៊ីតាលី ដោយប្រកួតជាមួយក្លិប Lazio ។​ សម្រាប់ក្រុមទាំងពីរនេះ នឹងធ្វើការប្រកួតនៅ អារ៉ាប់ប៊ីសាអូឌីត។ ដើម្បីនាំមកនូវភាពសប្បាយរីករាយដល់អ្នកគាំទ្រនៅទីនេះក្លឹប Juventus បានសម្រេចចិត្តស្លៀកឈុតប្លែកបំផុត។
ជាពិសេសរ៉ូណាល់ដូនិងមិត្តរួមក្រុមនឹងពាក់អាវដែលមានឈ្មោះសរសេរជាភាសាអារ៉ាប់នៅផ្នែកខាងក្រោយ ដោយក្នុងលេខមានគំនូរ​ទាក់ទាញ ភ្នែកអ្នកគាំទ្រ ។វាត្រូវបានគេដឹងថានេះនឹងជាការបោះពុម្ពមានកំណត់ដែលត្រូវបានរចនាឡើងសម្រាប់ការប្រកួតនាពេលខាងមុខនេះ។ ម្យ៉ាងវិញ ទៀតទៀត Juventus ផ្លាស់ប្តូរបែបនេះ ដើម្បីខិតជិតចូលកៀកអ្នកគាំទ្រជុំវិញពិភពលោក។

បញ្ជាក់ផងដែរថា ការប្រកួតរវាងក្រុមទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៩ វេលាម៉ោង ១១ និង​៤៥នាទីយប់៕