ហង្សក្រហម​ ប្រជែង​ជាមួយបិសាចក្រហម យក​កីឡាករឆ្នើមរបស់ Dortmund 

0

ហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា បានឈ្នះការប្រជែង ទៅលើក្រុមបិសាចក្រហម​  ដើម្បីចុះហត្ថលេខាយកកីឡាករ  Jadon Sancho ពីក្លិប Dortmund ។​

លោក  Simon Hughes បានអះអាងថា ខ្សែបម្រើស្លាបរបស់ក្រុម  Borussia Dortmund  កំពុងតែឆ្ពោះទៅកាន់ទឹកដី Anfield  ទោះបីជាមានការចាប់អារម្មណ៍ពីក្រម Manchester United និង Chelsea ក៏ដោយ។

កីឡាករ​អាយុ ១៩ឆ្នាំរូបនេះ គឺជាកីឡាករដែលទទួលបានការចាប់អារម្មណ៍ពីក្លិបធំៗ នៅតំបន់អឺរ៉ុប ក្នុងរយៈពេល ១៨ខែចុងក្រោយ។

គាត់បានក្លាយជាកីឡាករដ៏សំខាន់សម្រាប់ក្លឹបអាឡឺម៉ង់ ហើយឥលូវនេះ បានក្លាយជាកីឡាករ ជម្រើសជាតិអង់គ្លេស​ក្រោមការដឹកនាំរបស់ Gareth Southgate ។​

ជាមួយគ្នានេះដែរ តោខៀវ ត្រូវបានគេជឿជាក់ថា កំពុងចាប់អារម្មណ៍ទៅលើ កិច្ចលើកីឡាករខាងលើដូចគ្នា ក្រោយការដកបម្រាមផ្ទេរ ។

ខណៈដែលមានក្រុមជាច្រើនចង់បាន មានការលើកឡើងថា  Sancho នឹងចូលលេង​ឲ្យហង្សក្រហម ខណៈដែលលោក Jurgen Klopp  គឺជាគ្រូបង្វឹកដែលតែងតែត្រូវកា​វនូវកីឡាករ​ដែលមានទេពកោសល្យខ្ពស់ ថ្វីបើមានកីឡាករ Sadio Mane និង​ Mo Salah ។​លោក Hughes  បាននិយាយថា ច្បាស់ណាស់ហង្សក្រហមពិត​ជាចង់ចុះហត្ថលេខាយក កីឡាករ Sancho៕​