លោក Jose Mourinho ចង់ក្លាយជាអ្នកចាត់ការទូទៅដំបូងគេដែលឈ្នះពានធំៗចំនួន ៣ នៅក្លិបអង់គ្លេស ។ ចំណុចនេះអាចនឹងធ្វើឲ្យក្លិប កាំភ្លើង ធំ Arsenal ចាប់អារម្មណ៍ ។
គ្រូបង្វឹកសញ្ជាតិព័រទុហ្កាល កំពុងតែបង្ហាញចំណាប់អារម្មណ៍របស់លោក ដើម្បីវិលទៅកាន់ទឹកដី អង់គ្លេសវិញ ហើយក្លិបកាំភ្លើងធំជាក្លិបតែមួយគត់ ដែលលោកចង់បង្ហាញទិសដៅចង់ទៅ ខណៈដែល Unai Emery កំពុងរងសម្ពាធ ។
លោក Mourinho បានឈ្នះពានរង្វាន់ Europa League និង League Cup ជាមួយក្រុម Manchester United ក៏ដូចជាពានរង្វាន់ធំ ៗ ចំនួន ៧ នៅឯក្លិប Chelsea ។
យោងតាមប្រភពព័ត៌មាន The Sun បានចុះផ្សាយថា អតីតគ្រូបង្វឹករបស់បិសាចក្រហម អាយុ៥៦ឆ្នាំ ចង់វិលទៅកាន់លីកកំពូលអង់គ្លេស ហើយជា បេក្ខភាពដែលអាចជំនួសតំណែង Unai Emery ។
Sportsmail ក៏បានចុះផងដែរថា Jose Mourinho កំពុងតាមដានស្ថានភាពរបស់ក្លិបមាន់ខ្នាយមាសផងដែរ ដើម្បីរកក្លិបមួយ ក្នុងការជ្រកកោន បង្ហាញយុទ្ធសាស្ត្រលេងសារជាថ្មី។
ខណៈដែលកំពុងមានទំនាក់ទំនងជាមួយក្លិបជាច្រើន គាត់បានបដិសេធការផ្តល់ជូននៅឯអតីតក្លិប Benfica និងសំណើចំនួន ៩០ លានផោនពីក្រុម Guangzhou Evergrande ដែលជាក្រុមស្ថិតនៅ Super League របស់ចិន ៕