គ្រូ Spurs ដាក់ផែនការយកកីឡាករបីរូប ខណៈដែលបើកទ្វារឲ្យកីឡាករជាច្រើនចាកចេញ

0

Tottenham នឹង​ដាក់គោលដៅទៅលើកីឡាករដែលមានសមត្ថភាព សាកសមនឹងផែនការរបស់លោក Pochettino ដើម្បីស្តារនូវទម្រង់លេងវិញ ដោយឥតឈប់ឈរ ។
អ្នកចាត់ការទូទៅរបស់ក្រុម Tottenham រូបនេះបាននិយាយថា៖ «ការដាក់សម្ពាធគឺមានប៉ុន្តែមិនច្រើនដូចអ្វីដែលខ្ញុំចង់បានឡើយ។ ខ្ញុំ​ត្រូវ​ការ​បន្ថែម​ទៀត។ យើងនឹងទៅដល់គោលដៅ ។ ជាមួយគ្នានេះដែរ លោក Pochettino ចង់បានកីឡាករដ៏សំខាន់ៗ ដែលមានសក្តានុពល ជួយដល់ Spurs ម្តងទៀត​។
ខ្សែការពារជើងខ្លាំង Kyle Walker និង Danny Rose គឺជាឥស្សរជនសំខាន់របស់ក្រុម Pochettino ប៉ុន្តែពួកគេបានបាត់បង់កីឡាករសំខាន់ របស់ខ្លួនមួយ បន្ទាប់ពី Kyle Walker ចុះកុងត្រាលេងជាមួយមេឃខៀវ ។

អ្វីដែលក្លិបត្រូវការបំផុត នៅពេលនេះគឺចង់បានខ្សែការពារ ផ្នែកខាងស្តាំរបស់ ចាបលឿង Max Aarons និងខ្សែការពារ Nathan Ferguson របស់ក្លិប West Bromwich Albion ដែលជាជម្រើសដ៏ល្អដែលក្លិបមាន់ខ្នាយមាសចង់បាន ។
លើសពីចង់ពង្រីកនៅតំបន់ការពារនេះដែរ ក្លិបក៏ពង្រីកផែនការ នៅតំបន់ប្រយុទ្ធដូចគ្នា និងខ្សែបម្រើ ដោយចង់បានកីឡាករ Bruno Fernandes របស់ Sporting Lisbon ហើយពួកគេក៏មានចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Jean-Phillipe Mateta ផងដែរ។

ខណៈដែលចង់បានកីឡាករសំខាន់ក្រៅក្លិបមចូលរួម ក្លិបមាន់ខ្នាយមាស ក៏បាននឹងបើកចំហរសម្រាប់ក្លិបផ្សេងទៀត ក្នុងការស្នើសុំ យកកីឡាករ Serge Aurier, Christian Eriksen, Victor Wanyama, Eric Dier និង Danny Rose ជាដើម ។
ទន្ទឹមនឹងនេះនាពេលអនាគតរបស់ Toby Alderweireld និង Jan Vertonghen នៅតែស្ថិតក្នុងភាពស្រពេចស្រពិលចំពោះកិច្ចព្រមព្រៀង ខណៈ កុងត្រាកីឡាករទាំងពីរនឹងផុត​នៅរដូវកាលក្តៅក្រោយ៕