Lampard ចង់ឲ្យក្លិបនាំយកអតីតយុវជនតោខៀវមកវិញ

0
Chelsea's head coach Frank Lampard looks on during a press conference at the Johan Cruijff ArenA stadium in Amsterdam on October 22, 2019, on the eve of the Champions League Group H football match against Ajax Amsterdam. (Photo by Olaf KRAAK / ANP / AFP) / Netherlands OUT

Frank Lampard បានលើកឡើងថា ក្រុមតោខៀវរបស់គាត់គួរតែចុះហត្ថលេខាយកកីឡាករ Nathan Ake មកវិញ ។​
កីឡាករ​អាយុ ២៤ឆ្នាំរូបនេះ ធ្លាប់ជាកីឡាករ​យុវជនរបស់ក្លិបតោខៀវ ប៉ុន្តែត្រូវបានក្លិបលក់ចេញ ទៅឲ្យក្លិប AFC Bournemouth ក្នុងឆ្នាំ ២០១៧ ។ ការបណ្តោយឲ្យកីឡាករ​សញ្ជាតិហុល្លង់នេះ ចាកចេញពីក្លិបត្រូវបានគេលើកឡើងថា វាជាកំហុស​ធំមួយ ដែលបណ្តោយឲ្យកីឡាករ ល្អចាកចេញដូច្នោះ ។
អតីតយុវជនតោខៀវ ខាងលើបច្ចុប្បន្ន ជាខ្សែការពារដ៏លេចធ្លោរបស់ AFC Bournemouth ក្រោមការដឹកនាំ Eddie Howe ។
កីឡាករវ័យក្មេងរូបនេះ បានបង្ហាញខ្លួនលើកទី​១០០ ជូន Bournemouth ដែលបូករួមទាំងការប្រកួតចុងក្រោយ កាលពីចុងសប្តាហ៍កន្លងទៅ ។

ទន្ទឹមជាមួយគ្នានេះដែរ លោក Frank Lampard បានបង្ហាញកាយវិការថា ចង់នាំកីឡាករ Nathan Ake មកវិញ ៕