Ronaldo អាស៊ី ជួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង ឈ្នះលើ Sri Lanka យ៉ាងចាស់ដៃ

0

តារាបាល់ទាត់​អាស៊ី ដែលកំពុងលេចធ្លោ Heung-Min Son នារាត្រីយប់មិញនេះ​បានជួយក្រុមជម្រើសជាតិ​កូរ៉េខាងត្បូង ឈ្នះយ៉ាងចាស់ដៃ ទៅលើ ក្រុម Sri Lanka ក្នុងលទ្ធផល 8-0 ក្នុងព្រឹត្តិការណ៍ជម្រុះទៅកាន់ World Cup លើទឹកដី Qatar ។

កីឡាករ Son ដែលជាត្រូវបានគេប្រសិទ្ធនាមថា​ជា Ronaldo អាស៊ី បើកឆាកបាន ១២នាទី រកគ្រាប់បាល់ជូនក្រុមភ្លែត និងមួយគ្រាប់របស់គាត់ មួយទៀតនៅនាទី ៤៥ តាមរយៈបាល់ ពិន័យ ១១ម៉ែត្រ​។
នៅនាទី ១៨ កីឡាករ Shin-Wook Kim បានរកគ្រាប់បាល់ជូនក្រុម បន្ត ហើយកីឡាករ Hee-Chan Hwang រកគ្រាប់បាល់បាន នៅនាទី ២២ ។Shin-Wook Kim នៅនាទី ៣១ កីឡាករដដែលនេះរកបានបន្តនៅនាទី ៥៦ និង​៦៥ ពោលគឺ ៤គ្រាប់ម្នាក់ឯង ក្នុងកាប្រកួត ​។​ ហើយកីឡាករ Chang-Hoon Kwon រកបាន នៅនាទី៧៧ ។
ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=ANpILwYxSKI