វីដេអូសង្ខេបអ៊ីរ៉ង់ មិនទុកមុខ​ឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ជម្រុះ World Cup

0

ភ្នំពេញ៖ បើនិយាយពីការប្រកួតនារាត្រីយប់មិញ រវាងអ៊ីរ៉ង់ ជាម្ចាស់ផ្ទះ និងកម្ពុជា ជាភ្ញៀវ ឃើញថាការប្រកួតនេះ វាខុសឆ្ងាយគ្នាមែនទែន ដោយម្ចាស់ផ្ទះ ឆ្លងកាត់បទពិសោធន៍ ការប្រកួតលើឆាកអន្តរជាតិធំៗរាប់មិនភ្លេច ដោយបានស៊ី មិនទុកមុខ កម្ពុជា ក្នុងលទ្ធផល 14-0 ។

ក្នុងនោះកម្ពុជា មានឱកាស បំបែកពង់មាន់របស់អ៊ីរ៉ង់ដែរ ប៉ុន្តែ កីឡាករកែវ​ សុខផេង ធ្វើមិនបានសម្រេច ក្នុងបាល់ ១១ម៉ែត្រ ដែលធ្វើឲ្យក្រុម អ៊ីរ៉ង់ កាន់តែមានសន្ទុះ ក្នុងការបុកសំរុក រកគ្រាប់បាល់ មិនទុកមុខ ចំពោះក្រុមកម្ពុជា ។​

ទោះបីជាយ៉ាងណាលទ្ធផល ចាញ់នេះ អាចចាត់ទុកជាបទពិសោធន៍ដ៏ធំ​ដែលកម្ពុជា បានឆ្លងកាត់ដំបូង ក្នុងសម័យកាលថ្មី ដោយជួបក្រុមខ្លាំង ដែល ធ្លាប់លេង​ជាមួយអេស្ប៉ាញយ៉ាងដូច្នោះ ។ ក្រុមអ៊ីរ៉ង់ ជាក្រុមជើងខ្លាំងលេខ ១ នៅអាស៊ី និងជាក្រុម​ដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ វគ្គជម្រុះ World Cup ផងដែរ ។ ដូច្នេះ នេះជាមេរៀនធំ ដែលយើងអាចមកសិក្សាបន្ត ហើយវាមិនជាអ្វីៗនោះទេ ដែលក្រុមយើង​នៅមានកម្រិត ជួបជាមួយក្រុមគេស្ថិតក្នុងស្ថានភាពកំពូលដូច្នោះ ។​
ទស្សនាវីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖