គឺជាព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅពេលដែលអ្នកចាំទីដៃស្អិតរបស់ក្លឹបមាន់ខ្នាយមាស Spurs កីឡាករ Hugo Lloris បានសារភាពថាខ្លួននឹងបើកទ្វារចចារមួយដើម្បីផ្លាស់ទៅលេងលីកកំពូលអាមេរិក MLS គឺនៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយការមកទស្សនាដោយផ្ទាល់ពីសំណាក់ម្ចាស់ក្លឹបថ្មី Inter Miami គឺ លោក David Beckham។
អ្នកចាំទីវ័យ៣២ឆ្នាំរូបនេះបានអះអាងពិតជាបានចាប់អារម្មណ៍ក្នុងការបញ្ចប់អាជីពនៅប្រទេសអាមេរិកពិតមែនដែលត្រូវបានគេមើលឃើញថាប្រាកដណាស់កំពុងឲ្យសញ្ញាភ្លើងខៀវសម្រាប់ក្លឹបថ្មីមួយនេះ។Inter Miami នឹងត្រូវបង្ហាញខ្លួននារដូវកាលក្រោយដោយសង្ឃឹមថានឹងអាចនាំយកកីឡាករល្បីលើលោកជាច្រើនខណៈដែលBeckhamពិតជាបានធ្វើការពិភាក្សាគ្នាជាមួយនឹង Messi និង Suarez ផងដែរ។
គួរឲ្យដឹងដែរថាBeckhamបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការប្រកួតមួយរបស់ Spurs ជាមួយនឹង Crystal Palace កាលពីចុងសប្តាហ៍មុនដែលគេបានជឿជាក់ថាដើម្បីទស្សនាការបង្ហាញសមត្ថភាពដោយផ្ទាល់នៃកីឡាករអ្នកចាំទីម្ចាស់ជើងឯកពិភពលោកបារាំង Hugo Lloris រូបនេះ៕
ប្រែសម្រួល:Lee