Daniel Levy អ្នកជំនាញទិញកីឡាករនៅម៉ោងចុងក្រោយសង្ឃឹមយកបាន Dybala និង Coutinho បំពេញចិត្ត Pochettino

0

មនុស្សជាច្រើននៅក្នុងពិភពបាល់ទាត់បានទទួលស្គាល់ថាប្រធានក្លឹបមាន់ខ្នាយមាស Spurs លោក Daniel Levy គឺជាអ្នកជំនាញទិញកីឡាករចំណូលថ្មីនៅនាទីចុងក្រោយគឺ១១ម៉ោងចុងក្រោយមុនផុតកំណត់ទីផ្សារដោះដូរកីឡាករ។

រដូវក្តៅនេះគេជឿជាក់ថាលោក Levy នឹងអាចធ្វើរឿងជោគជ័យបែបនេះម្តងទៀតក្នុងនោះកំពូលខ្សែប្រយុទ្ធ២រូបនឹងក្លាយទៅជាគោលដៅរបស់លោកដើម្បីធ្វើយ៉ាងណាបំពេញចិត្តគ្រូបង្វឹកក្លឹបលោក Pochettino ឲ្យបាន។កីឡាករទាំងពីររូបនោះមានដូចជា Coutinho និង Dybala ផងដែរ។

កន្លងមកបុរសដែលជាប្រធានក្លឹបរូបនេះធ្លាប់ធ្វើបានបែបនេះទិញបានកីឡាករល្អៗដូចជា Lucas Moura កាលពីឆ្នាំ២០១៨កីឡាករ Fernando Llorente និងកីឡាករ Serge Aurier កាលពីឆ្នាំ២០១៧និងកីឡាករឆ្នើមវ័យក្មេង Juan Foyth នៅត្រឹមតែ២៤ម៉ោងចុងក្រោយនៃការបិទទីផ្សារកីឡាករ៕

ប្រែសម្រួល:Lee