យោងតាមរបាយការណ៍ ដែលផ្សាយចេញពីប្រទេសអេស្ប៉ាញបានឲ្យដឹងថា អវត្តមានកីឡាករ Ronaldo ក្នុងការការប្រកួតមិត្តភាពរវាង Juventus ជាមួយក្រុម K-League All-Stars កំពុងតែស្ថិតនៅក្នុងការស៊ើបអង្កេត ពីសមត្ថកិច្ចខណៈដែល តារាបាល់ទាត់ព័រទុហ្កាលមិនបង្ហាញខ្លួនលេងនោះ ។
អ្នកគាំទ្រនៅកូរ៉េខាងត្បូងបានស្រក់ទឹកភ្នែក ខណៈដែលក្រុមសេះបង្កង់ មិនបញ្ចេញកីឡាករ Ronaldo ឲ្យលេងក្នុងការប្រកួតមិត្តភាពនេះ ក្នុងក្រសែភ្នែកអ្នកគាំទ្រជាង ៦ម៉ឺននាក់ ដែលបានទិញសំបុត្រចូលទស្សនារួចរាល់។
ពាក់ព័ន្ធនឹងអវត្តមាននេះដែរ លោក Maurizio Sarri បានអះអាងថា Ronaldo អាយុ ៣៤ ឆ្នាំកំពុងតែមានជំងឺ“ មានបញ្ហាសាច់ដុំ” ហើយត្រូវការសម្រាក។
ប៉ុន្តែសារព័ត៌មាន AS បានរាយការណ៍ថា LKB និងដៃគូសហការលោក Oh Seok-hyun បានរាយការណ៍ទៅកាន់ សមត្ថកិច្ចថា Juventus និង ភ្នាក់ងាររៀបចំការប្រកួតនេះបានធ្វើការឆបោក។
របាយការណ៍បានបន្តថា បើសិនជារឿងនេះពិតមែនថាបោក អាចនឹងជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ។
Ronaldo បានអង្គុយនៅក្រៅទីលាន ក្នុងការប្រកួតនេះ ថ្វីបើអ្នករៀបចំកម្មវិធីបានអះអាងថា CR7 នឹងបង្ហាញខ្លួនរយៈពេល ៤៥ នាទី ។
អ្វីមិនដូចការអះអាងពេលនេះ ក្រុមអ្នកគាំទ្រជាង៦ម៉ឺននាក់នោះ បានធ្វើការប្តឹង ទាមទារសំណងមកវិញ ដោយពួកគេបានអះអាងថា បានទិញសំបុ ត្រមើលកីឡាករសំណព្វចិត្តរបស់គេ តែទៅមិនបានឃើញលេង។
បើតាមបណ្តឹងដែលអ្នកគាំទ្របានធ្វើនោះ គឺទី ១ ទារថ្លៃសំណងសំបុត្រ ៤៨ផោន ក្នុងមួយសំបុត្រ និង៦៩៦ ផោនទៀតក្នុងសំណងសម្រាប់“ ការថប់ផ្លូវចិត្ត” ។
អ្នកចាត់ការក្រុមសេះបង្កង់ Juventus លោក Maurizio Sarri និយាយថាតារាឆ្នើមរបស់គាត់មិនបានលេងទេដោយសារតែគាត់កំពុងអស់កម្លាំងសាច់ដុំ ៕