រលាយអស់ហើយ ! ទ្រព្យសម្បត្តិរបស់ Ronaldinho ត្រូវបានរដ្ឋរឹបអូស​គ្មានសល់

0

យោងតាមការចុះផ្សាយរបស់គេហទំព័រ BBC បានចុះផ្សាយថា Ronaldinho ត្រូវបានតុលាការរឹបអូសទ្រព្យសម្បត្តិ ក្រោយពីជំរុំជម្រះដាច់ស្រេច ។
ទ្រព្យសម្បត្តិរបស់កីឡាកររូបនេះ ប្រហែលជា ១២០ លានដុល្លា ដែលរួមបញ្ចូលទាំងអចលនទ្រព្យចំនួន ៥៧ កន្លែងផ្សេងទៀត នឹងត្រូវរដ្ឋរឹបអូសជាសម្បត្តិរដ្ឋ ដោយសូម្បីតែលិខិតឆ្លងដែនរបស់គេ ទាំងសញ្ជាតិអេស្ប៉ាញ​ និង ប្រេស៊ីលក៏ត្រូវបានរឹបអូសផងដែរ ។

មូលហេតុនៃការរឹបអូសទ្រព្យសម្បត្តិនេះ ត្រូវបានសារព័ត៌មានខាងលើបញ្ជាក់ថា មកពីកីឡាកររូបនេះ បានបំពានច្បាប់ជាច្រើន ជាពិសេសមិនបានបង់ពន្ធលើអចលនទ្រព្យ និង ប្រាក់ដែលរកបានស្ទើរតែទាំងអស់របស់គេ ។ ក្រៅពីនេះ អតីតកីឡាករជ្រើសជាតិប្រេស៊ីល នឹងត្រូវ ទទួលខុសត្រូវផងដែរក្នុងការបង់ពន្ធផ្សេងៗ ចំនួន 1.69 លានផោន។
ដោយឡែកកាសែត Folha de S.Paulo របស់ប្រេស៊ីលបានបញ្ជាក់ថា អតីតកីឡាករឆ្នើមរបស់ប្រេស៊ីល ក៏បានជំពាក់ប្រាក់ 2.06 ផោន ក្នុងការសាងសង់ផ្ទះនៅលើបឹង ដែលជាប់ព័ន្ធនឹងខាងបរិស្ថាន៕