Man Utd នាំយកគ្រូបង្វឹកអ្នកចាំទីជោគជ័យក្រោមការដឹកនាំ Alex Ferguson មកចូលរួមជាថ្មី

0

Manchester United បានធ្វើការតែងតាំងគ្រូបង្វឹកថ្មីមួយទៀត គឺលោក Richard Hartis ដែលជាអ្នកធ្លាប់បានធ្វើការក្រោមការដឹកនាំរបស់លោក Alex Ferguson ដើម្បីចូលរួមជួយដល់អ្នកចាំទី ជាពិសេស De Gea ដែលមានបញ្ហាលំបាកក្នុងយុទ្ធនាការលេង នារដូវកាលមុន។

អតីតគ្រូបង្វឹកថ្នាល ខាងលើធ្លាប់បានចូលរួមដឹកនាំ​បង្ហាត់បង្ហាញដល់ អ្នកចាំទីដៃដ៏ជោគជ័យ Edwin van der Sar អំឡុងពេលដែល លោក Ferguson ជោគជ័យបំផុតនៅឆ្នាំ 2007-08 ។​
គ្រូបង្វឹកអ្នកចាំទី​រូបនេះ បានវិលចូលក្លិបបិសាចក្រហមវិញហើយ ជាមួយឆ្នាំដ៏លំបាកលំបិរបស់ De Gea ដែលទទួលបានការរិះគន់ជាមួយកំហុស ឆ្គងជាច្រើនក្នុងនាមជាអ្នកចាំទី។

លោក Emilio Alvarez ដែលជាអ្នកស្និទ្ធនឹងដឹកនាំបង្ហាត់ដល់ De Gea ត្រូវបានគេចុះផ្សាយថា គាត់នឹងចាកចេញពីក្លិប។
ថ្វីបើអ៊ីចឹងមែន សម្រាប់លោក Hartis បាននិយាយថា លោកពិតជារីករាយណាស់ ដែលបានចូលរួមជាមួយក្លិបបិសាចក្រហម ដែលជាក្លិបមួយ លោកស្គាល់យ៉ាងច្បាស់នោះ។ លោកបានបន្តថា លោកមានទំនាក់ទំនងល្អជាមួយ Ole ហើយខ្ញុំពិតជាយល់យ៉ាងច្បាស់ជាមួយទស្សនៈ របស់គាត់ ហើយបានធ្វើការជាមួយគាត់ម្តងទៀត ពិតជារំភើបណាស់។

David, Sergio [Romero], Lee [Grant] និង Dean [Henderson] គឺជាក្រុមអ្នកចាំទីដ៏អស្ចារ្យហើយខ្ញុំក៏កំពុងសម្លឹងឆ្ពោះទៅមុខដើម្បីធ្វើការជាមួយ Emilio និងគ្រូបង្វឹកអ្នកចាំទីដទៃទៀតដើម្បីអភិវឌ្ឍទេពកោសល្យដ៏ធំនៅក្លិបនេះ»។

ដោយឡែកលោក Solskjaer វិញក៏បានលើកឡើងផងដែរថា លោក Richard Hartis ជាគ្រូបង្វឹកអ្នកចាំទីដ៏អស្ចារ្យ ហើយមានកំណត់ត្រាល្អ ក្នុងការ អភិវឌ្ឍអ្នកចាំទីសម្រាប់ក្រុមដែលឈ្នះ។
ជម្រៅនៃទេពកោសល្យអ្នកចាំទីនៅឯក្លឹប Manchester United គឺពិតជាពិសេសហើយខ្ញុំដឹងថាលោករីឆាដអាចជួយនាំពួកគេទៅកម្រិតបន្ទាប់។
សមត្ថភាពរបស់លោក Richard នឹងបំពេញបន្ថែមទៅលើគ្រូបង្វឹកបច្ចុប្បន្នរបស់យើងហើយគ្រប់ៗគ្នាកំពុងទន្ទឹងរង់ចាំធ្វើការជាមួយគាត់ “៕