ភ្នំពេញ៖ ក្នុងហេតុការណ៍បាក់អគារ ៧ជំនាន់ រលំស្រុតបាក់ដល់ដី នៅខេត្តព្រះសីហនុបណ្តាលឲ្យពលរដ្ឋជាកម្មករសំណង់ជាច្រើននាក់បានស្លាប់ និងរងរបួស កាលពីរាត្រីទៀបភ្លឺនាថ្ងៃម្សិលមិញ ។
ក្នុងនោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដោយបានចូលរួមរំលែកទុក្ខ នឹងផ្តល់ថវិកា ១ម៉ឺនដុល្លារសម្រាប់អ្នកស្លាប់ទាំងអស់ និងថវិកា ៥លានរៀលសម្រាប់អ្នកមានបញ្ហារបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
សម្តេចតេជោ បានសរសេរនៅលើផេករបស់សម្តេចថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។សោដនាដកម្មបាក់អាគារនៅខេត្តព្រះសីហនុគឺជារឿងឈឺចាប់របស់ជាតិយើង ពិសេសក្រុមគ្រួសារនៃ
អ្នកដែលបានបាត់បង់ជីវិតដែលជាភរិយាឬស្វាមីឬកូនឬឪពុកម្តាយ។ល។ដើម្បីចូលរួមមរណៈទុក្ខនិងជួយដល់ជីវភាពក្រុមគ្រួសារក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញថវិកាជាតិជួយដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងមួយនាក់៤០លានរៀល(សែសឹបលានរៀល)ឬ១ម៉ឺនដុល្លា(10.000$)។
សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនិងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល(ប្រាំលានរៀល)។ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីទទួលចាត់ចែងថវិកានេះជូនបងប្អូន។
យប់នេះខ្ញុំនៅបន្តតាមដានការងាររុករកនិងសង្រ្គោះជាមួយបងប្អូនតទៅទៀត៕