គេហទំព័រ Goal បានចុះផ្សាយថា កីឡាកររបស់ក្លិប Barcelona និងជាជម្រើសជាតិរបស់អាហ្សង់ទីន បានបន្តឈរនៅលើកំពូលតារាង ដែលជាអ្នករកចំណូលបានច្រើនជាងគេប្រចាំឆ្នាំសម្រាប់រដូវកាលទៅថ្មីៗ ដោយនាំមុខ Ronaldo និង Neymar ។
យោងតាម Forbes ដែលជាទស្សនាវដ្តីសេដ្ឋកិច្ចស្រង់ទៅលើចំណូលរបស់ជនល្បីៗ បានធ្វើការបង្ហាញពីចំណូល ១២ខែ ដែលកីឡាករបីរូបខាងលើ រកបានប្រចាំឆ្នាំ។
Messi បានឈរនៅចំណាត់ថ្នាក់លេខ ១ ដោយរកចំណូលបាន ១២៧ លានដុល្លារ កាលពីឆ្នាំទៅ សម្រាប់ Ronaldo រកបានតែ ១០៩ លានដុល្លារ និង Neymar រកបាន ១០៥ លានដុល្លារ។