ភ្នំពេញ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអះអាងនៅថ្ងៃទី១២មិថុនានេះថា
ស្ពានអាកាសថ្មើរជើងនាងគង្ហីង នឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ចាប់ពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩ តទៅខណៈស្ពាននេះត្រូវបានចាប់ផ្ដើមសាងសង់ឡើងកាលដើមឆ្នាំ២០១៨ក្រោមកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញនិងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក៕


