Sky Sports បានចុះផ្សាយថា ក្លិបជើងឯករង Champions League កំពុងសំឡឹងមើលកីឡាករខ្សែការពារផ្នែកខាងស្តាំសញ្ជាតិជប៉ុន ដែលកំពុងលេងនៅ Marseille គឺកីឡាករ Hiroki Sakai ។
ទោះបីជាយ៉ាងនេះក្តី ក្លិប Spurs មិនទាន់បានដាក់សំណើរនៅឡើយដើម្បីទាញយកកីឡាករ អាយុ២៩ឆ្នាំរូបនេះ ដើម្បីពង្រឹងក្រុមនៅរដូវកាលក្រោយ ទាំងការប្រកួតនៅក្នុងលីក និងតំបន់អឺរ៉ុប។
កីឡាករ Hiroki Sakai បើតាមប្រភពខាងលើថា អាចមានសមត្ថភាពគ្រប់គ្រងការប្រកួតរហូតដល់ទៅ ៧០ភាគរយ ខណៈដែលបង្ហាញខ្លួនលេងបាន ២៧ប្រកួត នៅលីកកំពូលរបស់បារាំង ។
យោងតាមរបាយការណ៍ថ្មីៗនេះ លោក Pochettino កំពុងសំឡឹងមើលទៅលើមុខតំណែងការពារនេះ ហើយកំពុងរៀបចំសំណើរ ដើម្បីចរចារ រវាងក្រុមទាំងពីរ ដោយផ្តល់ជូនពិសេសនារដូវកាលក្តៅនេះ៕