Home ព័ត៌មានកីឡា កាំភ្លើងធំចង់បាន តែ Untiti ប្រកាសថា គ្មានបំណងចាកចេញពី Barcelona ទោះស្មុគស្មាញ

កាំភ្លើងធំចង់បាន តែ Untiti ប្រកាសថា គ្មានបំណងចាកចេញពី Barcelona ទោះស្មុគស្មាញ

0

កីឡាករសញ្ជាតិបារាំង Samuel Umtiti បានលើកឡើងថា លោកគ្មានបំណងចងចាកចេញពីក្លិប Barcelona នោះទេ ។​
Samuel Umtiti បានក្លាយជាគោលដៅក្នុងបញ្ជីដ៏ធំរបស់គ្រូបង្វឹកក្លិបកាំភ្លើងធំ Arsenal ខណៈដែលក្លិបនេះកំពុងខ្វះនូវតំបន់ការពារ ខណៈដែល អនាគតរបស់Laurent Koscielny និង Shkodran Mustafi នៅមិនទាន់ដាច់ស្រេច​ជ្រះមន្ទិលជាមួយក្លិប។
កីឡាករ Umtiti អាយុ ២៥ បានផ្លាស់ទៅកាន់ Nou Camp ក្រោយផ្លាស់ពី តោបារាំង ក្នុងកុងត្រារយៈពេល ៣ឆ្នាំ ប៉ុន្តែគាត់នៅតែព្យាយាមតោង ទីតាំងកន្លែងលេង​ឲ្យស្ថិតក្នុងស្ថានភាពប្រក្រតី សម្រាប់ ១១នាក់ដំបូង​។
ខ្សែការពារនេះលេងបាន ១៥ប្រកួតក្រោមការដឹកនាំរបស់លោក Ernesto Valverde ។ ក្រោយបារាំងចាញ់ Tukey 2-0 ក្នុងវគ្គជម្រុះពាន អឺរ៉ូឆ្នាំ​២០២០ គាត់ថានៅអេស្ប៉ាញគឺសប្បាយច្រើន។ លោកថា នៅ Barcelona នៅមានកុងត្រា​ជាប់នៅឡើយ ខ្ញុំមានអារម្មណ៍ថា​រីករាយនៅទីនេះ។
ក្នុងរដូវកាលនេះ​មានភាពស្មុគស្មាញ តែនោះមិនមែនជាហេតុផលដែលលោកត្រូវចាកចេញទៅកន្លែងផ្សេងនោះទេ ហើយខ្ញុំនៅតែបន្តនៅ Barcelona នារដូវកាលក្រោយ៕

Previous articleធនាគារ​ហត្ថា​កសិករ​ លី​មី​ធី​ត​ មិន​ខ្វល់​ពី​សន្តិសុខ​មាន​ជំងឺ​បណ្ដោយឲ្យដេក​យាម​ រហូត​ដល់​គាំងបេះដូង​ស្លាប់
Next articleគ្រូតោបីអង់គ្លេសច្រានចោលទៅកាន់តំណែងនៅតោខៀវ