Bernardo Silva ឆ្លើយតបយ៉ាងណាពេលសួរទាក់ទងនឹងព័ត៌មានផ្លាស់ទៅលេង Barcelona

0

កីឡាករខ្សែបម្រើប៉ទុយហ្គាល់ Bernardo Silva រដូវកាលនេះជាមួយនឹងក្លឹបមេឃខៀវ Man City បានបង្កើនសមត្ថភាពបានយ៉ាងល្អប្រសើរដោយអាចរកគ្រាប់បាល់រហូតទៅដល់១៣គ្រាប់និងជួយមិត្តរួមក្រុមរកគ្រាប់បាល់បាន១២លើកផ្សេងទៀតផងដែរ។

គ្រូបង្វឹកក្លឹបលោក Pep Guardiola នាពេលថ្មីៗនេះបានបញ្ជាក់ថាហើយថាកីឡាករវ័យ២៤ឆ្នាំដែលក្លឹបទិញមកចូលរួមក្លឹបក្នុងតម្លៃខ្លួន៤៣លានផោនរូបនេះកំពុងស្ថិតនៅក្នុងទំរង់លេងដ៏អស្ចារ្យបំផុតរដូវកាលនេះមិនត្រឹមតែប៉ុណ្ណោះក៏ត្រូវបានថែមទាំងដាក់បញ្ចូលឈ្មោះនៅក្នុងបេក្ខភាពកីឡាករល្អបំផុតរបស់អង់គ្លេសផងដែរ។

កីឡាករផ្ទាល់នៅក្នុងកិច្ចសម្ភាសន៍មួយចុងក្រោយនេះពាក់ព័ន្ធទៅនឹងព័ត៌មានចចាមអារ៉ាមថានឹងអាចផ្ទេរទៅលេងក្លឹប Barcelona នោះរូបគេបាននិយាយថាមិនបានគិតអំពីបញ្ហានេះឡើយ។Silvaនិយាយថាខ្លួនទើបតែចុះកុងត្រាថ្មីជាមួយនឹងMan Cityរយៈពេល៣ឆ្នាំក្រោយបញ្ចប់ទៅរដូវកាលនេះ៕

ប្រែសម្រួល:Lee