Dortmund តាមមើលថ្នាលយុវជនម្នាក់របស់ក្លឹប West Brom

0

ប្រភពព័ត៌មានមួយរបស់អង់គ្លេសបានផ្សាយឲ្យដឹងថាក្លឹបខ្លាំងអាល្លឺម៉ង់ Dortmund បានងបង្ហាញពីចំណាប់អារម្មណ៍ជាមួយនឹងកីឡាករវ័យក្មេងម្នាក់របស់ក្លឹប West Brom ដែលមានឈ្មោះថា Jamie Soule ជាពិសេសនៅក្នុងការបង្ហាញខ្លួនដ៏អស្ចារ្យចុងក្រោយមួយរបស់គេពេលប្រកួតជាមួយនឹង Man City កាលពីខែមុន។

Soule ដែលបានចុះកុងត្រាអាជីពជាមួយនឹងក្លឹបកាលពីឆ្នាំ២០១៧បានបង្ហាញទំរង់លេងដ៏ល្អនៅរដូវកាលនេះដោយជារឿយៗរូបគេជាកីឡាករសំខាន់ក្នុងការរកគ្រាប់បាល់ឲ្យក្លឹប។ការប្រកួតពានរង្វាន់ FA Cup ឈុតយុវជនរបស់ក្លឹបនៅអង់គ្លេសកីឡាកររូបនេះតែងតែរកគ្រាប់បាល់បានរហូតដល់ការប្រកួតចុងក្រោយធ្លាក់ចេញពីពានរង្វាន់ដោយMan City។

Dortmundក៏ត្រូវបានគេអះអាងដែរបានត្រៀមរួចជាស្រេចក្នុងការចចារទិញយកកីឡាករវ័យ១៨ឆ្នាំរូបនេះជាពិសេសសម្រាប់ចាប់ដៃគូជាមួយនឹងកីឡាករវ័យក្មេងឆ្នើមរបស់ក្លឹបម្នាក់ទៀតគឺ Rekeem Harperផងដែរនាពេលខាងមុខនោះ៕

ប្រែសម្រួល:Lee