Van Dijk និង Raheem Sterling លើកពានមួយម្នាក់

0

កីឡាករ Van Dijk បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ​ពី PFA (សមាគមបាល់ទាត់អាជីព) បន្ទាប់ពីយុទ្ធនាការក្នុងក្របខណ្ឌលីកកំពូ​លអង់គ្លេស ។
កីឡាករសញ្ជាតិហុល្លង់រូបនេះបានដើរតួយ៉ាងសំខាន់ ក្នុងការប្រកួតប្រជែងដណ្តើមពានជាមួយ Man City នារដូវល 2018-2019 ។
ដោយឡែក Raheem Sterling របស់ Man City រកបាន ១៧គ្រាប់ ត្រូវបានគេចាត់ទុកថាជាកីឡាករប្រជែងជាមួយ Van Dijk ប៉ុន្តែ​តារាបាល់ ទាត់អង់គ្លេសនេះ​ត្រូវបានគេ​ផ្តល់ពាន ជាតារាបាល់ទាត់ឆ្នើមប្រចាំឆ្នាំ។
Van Dijk បានចូលរួមលេង​ឲ្យហង្សក្រហម កាលពីខែមករា ឆ្នាំ២០១៨ ក្រោយផ្លាស់ពី Southampton ក្នុងតម្លៃខ្លួន ៧៥លានផោន ហើយជួយ​ឲ្យ Liverpool ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League ផងដែរ ។
អាចនិយាយថា គាត់ជាខ្សែបម្រើកណ្តាលទី​១ បន្ទាប់ពីលោក John Terry ដែលលេងនៅឆ្នាំ 2004-05 បានឈ្នះពានរង្វាន់ ក្រោយពីប្រកួតបាន ៣៦ ប្រកួតក្រោមការដឹកនាំរបស់លោក Jurgen Klopp ។​
នេះជារដូវកាលទី​២ ហើយដែលហង្សក្រហម បានឈ្នះពានរង្វាន់បុគ្គលដ៏ល្បី ក្រោយពី Mohamed Salah ធ្វើបានយ៉ាងល្អកាលពី ១២ខែមុន៕