កាំភ្លើងធំកាណុងជ័រ ចាញ់ទក់សាច់ក្រោមថ្វីជើងចចកលឿង (មានវីដេអូខ្លី)

0

ការប្រកួតសប្តាហ៍ទី​៣៦ ក្នុងលីកកំពូល​អង់គ្លេស រវាង ចចកលឿ​ង Leicester City ជាមួយកាំភ្លើងធំកាណុងជ័រ Arsenal កាលពីរាត្រីយប់មិញ ក្លិបម្ចាសផ្ទះ The Fox​ បានលត់​ភ្ញៀវមិនឲ្យតដៃរួច 3-0 ។​

ផ្តើមចេញពី Ainsley Maitland-Niles របស់កាំភ្លើងធំទទួលបានកាតក្រហមនៅនាទី​៣៦ បានបង្កើត​ឱកាស​ឲ្យ ចចកលឿង ឈ្នះដោយគ្រាប់បាល់ទី​១ រកបានដោយ Youri Tielemans នៅនាទី ៥៩ និង Jamie Vardy នៅនាទី​៨៦ និង​៩០ ។​
កាំភ្លើងធំបានបាត់បង់ឱកាសឡើងទៅកាន់ Top ដោយធ្លាក់មកលេខរៀងទី៦ មាន ៦៦ពិន្ទុ ខណៈដែលតោខៀវស្មើជាមួយ បិសាចក្រហម ស្ថិតនៅលេខរៀងទី​៤ មាន ៦៨ពិន្ទុ​។
ទស្សនាវីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=i982kEdbudc