Everton ត្រៀមលុយ ២០លានផោនដេញថ្លៃយកខ្សែការពារអង់គ្លេសTripper

0

The Sunsports ចេញផ្សាយនៅថ្ងៃសៅរ៍ទី២៣ខែមិនានេះបានឲ្យដឹងថាកីឡាករខ្សែការពារ២រូបនេះដែលគ្រូបង្វឹកក្លឹបមាន់ខ្នាយមាស Spurs លោក Pochettino ចង់លក់ចេញក្រោយពេលដែលកីឡាករទាំង២នាក់មិនអាចបង្ហាញសមត្ថភាពល្អឡើយសម្រាប់ក្លឹបនៅរដូវកាលនេះ។

Serge Aurier ដែលទើបផ្លាស់មកពីក្លឹប PSG កាលពីរដូវកាលមុនគឺជាកីឡាករទី១ដែលនឹងត្រូវលក់ចេញខណៈដែលខ្សែការពារវ័យក្មេងអង់គ្លេស Tripper ក៏ជាមុខសញ្ញាបន្ទាប់ផងដែរក្នុងផែនការនេះ។Everton​​​បានទទួលព័ត៌មាននេះភ្លាមនិងកំពុងបានត្រៀមកញ្ចប់លុយប្រមាណជា ២០ លានផោនផងដែរដើម្បីចចារជាមួយនឹង​ Spurs។

ប្រភពដដែលបានសរសេរទៀតថា Tripper មានទំរង់លេងធ្លាក់ចាប់តាំងតែពីជាសះស្បើយពីរបួសរបស់ខ្លួនឡើងវិញកាលពីពាក់កណ្តាលបេសកកម្មនៅរុស្សីហើយមកដល់ពេលនេះកុងត្រាចាស់របស់គេជាមួយនឹងក្លឹបនៅសល់តែ២ឆ្នាំទៀតប៉ុណ្ណោះ៕

ប្រែសម្រួល: Lee
ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែប អាចលេង​ចាប់ពី​១ដុល្លារឡើងទៅអាចឈ្នះ៥ម៉ឺនដុល្លារ ៕