កាសែតអង់គ្លេសបានសរសេរថាទាំងក្លឹបបិសាចក្រហម Man United និងតោខៀវ Chelsea បាននាំគ្នាត្រឡប់មកប្រជែងគ្នាសាជាថ្មីដើម្បីទិញយកខ្សែបម្រើប្រយុទ្ធបារាំង Rabiot ដោយសារតែការពិភាក្សាគ្នារវាងក្លឹប PSG និង Barcelona ត្រូវបានជាប់គាំង។
ការជាប់គាំងនៃការពិភាក្សាផ្ទេរកីឡាកររូបនេះគឺបានកើតឡើងនៅពេលដែលក្លឹបទាំងពីរស្ទើរតែបានយល់ព្រមរាល់លក្ខណ្ឌទាំងអស់ទៅហើយប៉ុន្តែជឿជាក់ថាPSGបានបង្កើនការទាមទារជាតម្លៃខ្លួនថ្លៃជាងមុន។
ចាប់តាំងពីថ្ងៃទី៥ខែធ្នូមកកីឡាករបារាងវ័យ២៣ឆ្នាំរូបនេះ គឺមិនត្រូវបានក្លឹបដាក់ឲ្យបង្ហាញខ្លួនក្នុងការប្រកួតទាំងឡាយណានៅឡើយដោយមានការអន់ចិត្តថា Rabiot បានបដិសេធមិនព្រមចុះហត្ថលេខាបន្តកុងត្រាថ្មីនៅទីនេះជាមួយនឹងក្លឹប។
Barcelona ដែលមិនព្រមបញ្ឈប់ការចង់បានរបស់ខ្លួនឡើយនោះត្រូវបានគេជឿជាក់ថាបានសន្យាផ្តល់កម្រៃខ្លួនដល់កីឡាកររូបនេះរហូតទៅដល់៨,៥លានផោនក្នុងមួយរដូវកាលប្រសិនបើគេនឹងត្រូវរងចាំដល់រដូវក្តៅនៃចុងបញ្ចប់កុងត្រាជាមួយនឹងក្លឹបហើយអាចដើរចេញទាំងគ្មានតម្លៃខ្លួនមកកាន់ទឹកដី Camp Nouនោះ៕
ប្រែសម្រួល:Lee
ចុចបង្កើតអាខោន win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឹនដុល្លារ ៕