Solskjaer ៖ឆ្នាំនេះដូច២០ឆ្នាំមុន ដែលខ្ញុំធ្លាប់បានជួប Barcelona

0
MANCHESTER, ENGLAND - AUGUST 2: Ole Gunnar Solskjaer speaks with Ryan Giggs during hisTestimonial match between Manchester United and RCD Espanyol at Old Trafford on August 2, 2008, in Manchester, England. (Photo by Tom Purslow/Manchester United via Getty Images)

ក្រោយទទួលបានដំណឹងថា Man Utd ត្រូវ​ប្រកួតជាមួយ Barcelona នៅវគ្គ៨ក្រុមចុងក្រោយនេះ មានការផ្ញើសារជាច្រើនចូលទៅកាន់ លោក Solsjkaer ទាំងការដាស់សតិនិងព្រួយបារម្ភ ។ នេះបើយោងតាមសារព័ត៌មាន express បានចុះផ្សាយកន្លងទៅថ្មីៗនេះ ។​

លោក Solskjaer និយាយថា«ខ្ញុំបានទទួលសារ ជាច្រើនពីមិត្តរបស់ខ្ញុំ ដែលពួកគេនិយាយថា ឆ្នាំនេះ នឹងក្លាយជាឆ្នាំ ដែលយើងធ្លាប់ឆ្លងកាត់ កាលពី ២០ឆ្នាំមុន ដែលដូចទៅនឹងអាវលេខ ២០ ដែលខ្ញុំពាក់។ វាធ្លាប់ជារាត្រីដែលធំធេងបំផុត ដែលខ្ញុំមានក្នុងបាល់ទាត់។ ពិតមែនហើយ ពេលនោះ សម្រាប់ក្រុមខ្ញុំទាំងមូល គឺវាពិតជារាត្រីដែលមិនគួរឲ្យជឿ។ មានគេនិយាយថា “អ្នកឯងធ្លាប់ពាក់លេខ ២០ ហើយនិយាយអីផ្សេងទៀត ប៉ុន្តែខ្ញុំជឿថា អ្នកឯងនឹងទទួលបានអ្វីដែលឯងចង់បានក្នុងជីវិត ក្នុងកីឡា។ ប្រសិនបើឯងព្យាយាមឲ្យកាន់តែខ្លាំង ដាក់ការងារក្នុងចិត្ត បង្ហាញផ្លូវដើរត្រូវ ហើយព្យាយាមធ្វើវាជារៀងរាល់ថ្ងៃ ខ្ញុំជឿថា ឯងអាចពង្រីកឱកាសបាន”»។

លោក Solskjaer បន្ថែមពីសារ ដែលលោកទទួលបានផ្សេងទៀតថា «មានអ្នកខ្លះលើកឡើងថា យើងចង់ឈ្នះការប្រកួតជាមួយក្លឹបធំៗ ក្រុមធំៗ ហើយគេក៏ជឿថា ខ្ញុំខុសពីអ្នកចាត់ការផ្សេងទៀត ៩៩ភាគរយ ព្រោះខ្ញុំចង់ធ្វើអ្វី ដូចដែលខ្ញុំធ្លាប់ធ្វើនៅផ្ទះរបស់ PSG»។ … (មានសារជាច្រើនទៀត ដែលលោក Solskjaer បានទទួល ដែលគេនិយាយទាក់ទងនឹងអតីតកាលរបស់ Man Utd ជាមួយ Barcelona)

បញ្ជាក់ផងដែរថា ក្នុងការប្រកួត Champions League កាលពីឆ្នាំ ១៩៩៩ Man Utd ក៏ចាប់ពូលប្រកួតក្នុង Group D ដែលមាន Bayern Munich, Barcelona និង Brondby (របស់ប្រទេសដាណឺម៉ាក)។ ពេលនោះ Man Utd ប្រកួតស្មើទាំង ២ជើងជាមួយ Barcelona ប៉ុន្តែ Man Utd មាន ១០ពិន្ទុ អាចឡើងទៅវគ្គ ១៦ក្រុមចុងក្រោយជាមួយ Bayern Munich ខណៈ Barcelona ត្រូវធ្លាក់ត្រឹមវគ្គក្នុងពូល។
តើអាចដូចអ្វីដែលលោក Solsjkaer និយាយដែរទេ ថាក្នុងពិភពបាល់ទាត់មានរឿងអស់សំណើច​ច្រើនណាស់ ដែលនឹកស្មានមិនដល់៕

ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅអាចឈ្នះ៥ម៉ឺនដុល្លារ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖