ភ្នំពេញ៖ អគ្គិសនីកម្ពុជា(EDC)នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់អំពីមូលហេតុ ដែលធ្វើឲ្យកម្ពុជាខ្វះខាតថាមពល អគ្គិសនីប្រមាណ១៣ភាគរយ ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសខណៈបញ្ហានេះអាចអូសបន្លាយរហូតដល់ចុងខែឧសភា។
អគ្គិសនីកម្ពុជាតាមបញ្ជាក់តាមរយៈសេចក្ដីជូនដំណឹងថា ការកាត់បន្ថយការផ្គត់ផ្គង់នេះធ្វើនៅពេលថ្ងៃតាមកន្លែងឆ្លាស់ៗគ្នា ដើម្បីរក្សាការផ្គត់ផ្គង់នៅពេលយប់ ដែលជាពេលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ចាំបាច់។ ក្នុងរយៈពេលដែលមានការលំបាក៧២ថ្ងៃ រហូតដល់ចុងខែឧសភា ដោយឡែកថ្ងៃបុណ្យជាតិ រួមនឹងថ្ងៃអាទិត្យ ដែលជាថ្ងៃសម្រាប់សរុប២៣ថ្ងៃ អគ្គិសនីកម្ពុជា នឹងរក្សាការផ្គត់ផ្គង់ឲ្យមានជាធម្មតា។ ប្រសិនបើមានភ្លៀងធ្លាក់មកមុនចុង ខែឧសភា ការផ្គត់ផ្គង់នឹងមានជាប្រក្រតីឡើងវិញ”។
អគ្គិសនីកម្ពុជាក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មានការយោគយល់និងអធ្យាស្រ័យចំពោះបញ្ហាខ្វះខាតអគ្គិសនីនេះផងដែរ៕