តោខៀវ​លត់ក្លិបមកពីអ៊ុយក្រែននៅក្រៅទឹកដីយ៉ាងចាស់ដៃក្នុងក្របខណ្ឌអឺរ៉ូប៉ាលីក (មានវីដេអូខ្លី)

0

ក្នុងវគ្គ១៦ក្រុមចុងក្រោយសម្រាប់ជើងទី​២ ក្រុមតោខៀវ ធ្វើបានយ៉ាងល្អដោយយកឈ្នះទាំងពីរជើងទៅលើក្លិប Dynamo Kyiv របស់អ៊ុយក្រែន យ៉ាងចាស់ដៃ ដោយជើងទី​មួយឈ្នះ 3- 0 និង​ជើងទី ២ ការប្រកួតនៅរាត្រីយប់មិញនេះ ឈ្នះ 5-0 ដែលជាការប្រកួតក្រៅដី ឡើងទៅកានវគ្គ ៨ក្រុម ។​

គ្រាប់បាល់ទី​១របស់តោខៀវរកបានដោយ Giroud នៅនាទី 5,33,59 កីឡាករ Alonso នាទី​៤៥ និងកីឡាករ Odoi នាទី​៧៨ ។​
លទ្ធផលទាំងពីរជើងនេះ គឺ 8-0 ធ្វើឲ្យតោខៀវឡើងទៅកាន់វគ្គបន្តដោយសុវត្ថិភាព ដោយកាន់ដៃកាំភ្លើងធំទៅជាមួយ ។ នេះកំពុងសបញ្ជាក់ថា តំណែងរបស់លោក Sarri កំពុងស្ថិតស្ថេរបន្តិច ដោយរងចាំអ៊ុតលទ្ធផលពីប្រកួតចុងក្រោយ ជាមួយហង្សក្រហម និង Everton ក្នុងលីគកំពូលអង់គ្លេស ។​

លោក Sarri បានបញ្ជាក់នៅលើព័ត៌មានថា អ្វីដែលលោកផ្តោតនៅពេលនេះគឺការប្រកួតពីរចុងក្រោយនេះដែលមានសារៈសំខាន់ ហើយលោកមិនផ្តោត ទៅលើរឿងផ្សេងនោះទេ ពោលគឺអនាគតរបស់លោកនៅក្នុងក្លិប​៕

ចុចបង្កើតអាខោន win2888 ដោយមានការភ្នាល់បាល់សំបូរបែប លេង​ចាប់ពី១ដុល្លារ​អាចឈ្នះ ៥ម៉ឺនដុល្លារ៕

ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=xpOL8kESYgk