កីឡាករជម្រើសជាតិអង់គ្លេសឡើងទៅវគ្គ៨ក្រុមចុងក្រោយ Champion League ច្រើនពេកបែរជាធ្វើឲ្យគ្រូបង្វឹកបារម្ភខ្លាំងទៅវិញ

0

ក្រោយជ័យជំនះចុងក្រោយរបស់ហង្សក្រហម Liverpool កាលពីយប់មិញគេបានរកឃើញក្រុមទាំង៨ចុងក្រោយដែលឡើងទៅវគ្គ១ភាគ៤នៃក្របខណ្ឌ​ Champion League ហើយអ្វីដែលអស្ចារ្យសម្រាប់រដូវកាលនេះនោះគឺក្លឹបនៅអង់គ្លេសដល់ទៅ៤ដែលមានឈ្មោះមកដល់វគ្គនេះដូចគ្នាក្នុងនោះមានដូចជាMan United, Man City, LiverpoolនិងSpurs។

គ្រូបង្វឹកជម្រើសជាតិអង់គ្លេសកំពុងកើតក្តីព្រួយបារម្ភតែម្នាក់ឯងទៅវិញខណៈដែលកីឡាករជម្រើសជាតិអង់គ្លេសជាច្រើននាក់នឹងមានឈ្មោះនៅក្នុងពានរង្វាន់ដ៏ធំបំផុតនៅអ៊ឺរ៉ុបមួយនេះខណៈដែលអ្នកគាំទ្រទាំងឡាយសុទ្ធតែសប្បាយរីករាយនោះ។

ប៉ុន្តែបើយើងក្រឡេកទៅមើលកាលវិភាគនៃការប្រកួតទើបយើងអាចដឹងថានេះជាមូលហេតុដែលធ្វើឲ្យលោក Gareth Southgate មានការបារម្ភបែបនេះ។

ការប្រកួតផ្តាច់ព្រ័ត្រ Champion League នឹងត្រូវធ្វើឡើងនាទីក្រុងMadridមុនរយៈពេល២ថ្ងៃប៉ុណ្ណោះដែលអង់គ្លេសនឹងត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់Nations Leagueដែលនឹងធ្វើឡើងនៅប៉ទុយហ្គាល់៕

ប្រែសម្រួល:Lee

ចុចបង្កើតអាខោន win2888 ដោយមានការភ្នាល់បាល់សំបូរបែប លេង​ចាប់ពី១ដុល្លារ​អាចឈ្នះ ៥ម៉ឺនដុល្លារ៕