Zidane ចង់បាន Hazard ច្រានចោល Neymar ដោយបន្តទុក Isco , Macelo នឹងទាញJame Rodriquez

0

ក្លិប Real នឹងប្រើប្រាស់កញ្ចប់ទឹកប្រាក់មួយទៀតចំនួន ១០០លានផោន ដើម្បីទិញយកកីឡាករ Hazard ពីតោខៀវ ។​
ការតាំងចិត្តផ្លាស់ទៅកាន់ Real របស់ Hazard នឹងត្រូវកាន់តែពង្រីកផែនការកាន់តែជិតទៅៗ ក្រោយការធ្វើដំណើរមកកាន់ទឹកដីអេស្ប៉ាញវិញរបស់ គ្រូបង្វឹក ហ្ស៊ីដាន់ ។
ក្លិបយក្សអេស្ប៉ាញក៏បានបញ្ជាក់ពីការចាប់អារម្មណ៍ទៅលើ កីឡាករបែលហ្សិកខាងលើ មុនការត្រលប់មកវិញរបស់គ្រូបង្វឹកសញ្ជាតិបារាំងផងដែរ ។
កីឡាករអាយុ ២៨ឆ្នាំ​ ខាងលើនៅសល់កិច្ចសន្យា១ឆ្នាំជាមួយតោខៀវ ដោយមានប្រាក់ប្រចាំសប្តាហ៍ ៣សែនផោន ហើយក៏ត្រូវតោខៀវអាចនឹងលក់ ថោកក្នុងតម្លៃ ១០០លានផោន ក្រោយទិញពីក្លិបបារាំង Lille ៣២ លានផោន ។
កីឡាករបែលហ្សិកនេះបានក្លាយជាមុខព្រួញយូរហើយរបស់ ហ្ស៊ីដាន់ ដោយទទួចចង់បាន ។​
ប្រភពស្និទ្ធពីលោកហ្ស៊ីដាន់ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកអេស្ប៉ាញថា Perez បានផ្តល់សិទ្ធច្រើនជូនហ្ស៊ីដាន់ ដោយសុំមិនលក់ Marcelona និង Isco ហើយលក់តែកីឡាករណាដែលប្រើលើទីលានមិនបាន ។ ម្យ៉ាងវិញទៀត Nemar មិនមែនជាគោលដៅរបស់គាត់ឡើយ ​ តែគាត់ចង់បាន Jame Rodriquez មកវិញ ៕

ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅ អាចឈ្នហ ៥ម៉ឺនដុល្លារ៕