ក្រោយពីក្លិបធំរបស់ថៃបានប្រកាសជាផ្លូវការថាកីឡាករវៀតណាមមួយរូប ឈរក្នុងតំណែងច្រឹង ពលរដ្ឋ កីឡាករកម្ពុជារបស់យើងនោះ ក៏ធ្វើឲ្យមហា ជនជាច្រើនសង្ស័យពីអនាគតកីឡាករច្រឹង ពលរដ្ឋ ថាអាចឈរនៅក្លិបនេះឬក៏ចាកចេញ ។
ក្រោយមានចម្ងល់ជាច្រើន ក៏ត្រូវសាមីខ្លួនបានស្រាយបញ្ជាក់នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះ ដោយលើកឡើងថា
«ច្បាស់ការខ្ញុំនៅតែជាសមាជិកក្រុមបាល់ទាត់ Buriram United ហើយខ្ញុំ អាចនឹងចាកចេញពីប្រទេសកម្ពុជា ក្នុងអំឡុងខែមេសា រីឧសភា តាមការជាក់ស្តែង ពីរបួសរបស់ខ្ញុំផ្ទាល់ ។
ជាថ្មីម្តងទៀត សូមអរគុណដល់ពុកម៉ែ បងប្អូន និងអ្នកគាំទ្រ ទាំងអស់ ដែលតែងតែសួរនាំ និងបារម្ភពីរបួសខ្ញុំបាទ ។ ពីខ្ញុំច្រឹង ពលរដ្ឋ ។»
ចុចបង្កើតអាខោនទីនេះ លេងជាមួយ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ អាចឈ្នះ៥ម៉ឺនដុល្លារ៕