Solskjaer ជឿថា Rasford នឹងក្លាយជាកីឡាករកំពូលដូច Ronaldo និង Rooney

0

លោក Ole Gunnar Solskjaer​ បានជឿជាក់ថា Marcus Rasford នឹងដើរតាមគន្លងរបស់ Ronaldo និង Rooney ហើយនឹងធ្វើឲ្យមានសន្ទុះ គាំទ្រឡើងវិញពីសំណាក់អារម្មណ៍អ្នកគាំទ្រ ហើយប្រែក្លាយជាកីឡាករលំដាប់ពិត ។​
Marcus Rashford កំពុងស្ថិតក្នុងស្ថានភាបក្តៅគគុក ជាមួយគ្រាប់បាល់ ៥គ្រាប់ ក្នុងចំណោម ៧ប្រកួតចុងក្រោយ ចាប់តាងពីមានគ្រូបង្វឹកថ្មី ជំនួស តំណែង Jose Mourinho កាលពីខែមុន។​
កីឡាករ​អាយុ ២១ឆ្នាំរូបនេះ បានធ្វើឲ្យមានការកត់សម្គាល់ជាមួយទម្រង់លេង ១៥០ប្រកួត តាមរយៈគ្រាប់បាល់ 2-1 ឈ្នះលើ Brighton and Hove Albion ។​
ជាមួយគ្នានេះដែរ លោក Solskjaer កំពុងជឿថា កីឡាករវ័យក្មេងរូបនេះនឹងក្លាយជាកីឡាក​រ​ដ៏អស្ចារ្យរបស់បិសាចក្រហម ដូច Ronaldo និង Rooney ។​
Solskjaer បាននិយាយថា គាត់មានអាយុត្រឹម ២១ឆ្នាំប៉ុន្តែភាពចាស់ទុំរបស់គាត់ បានបង្ហាញច្រើនជាងអាយុទៅទៀត ជាមួយអត្រាការងារដ៏ល្អ ។
នៅពេលដែលសួរថា តើ Rasford អាចឈានដល់កម្រិត Ronaldo និង Rooney លោក Solskjaer បានបន្ថែមថា ពិតណាស់គាត់អាចនឹងក្លាយជាកំពូលកីឡាករពិតប្រាកដ​។លោកថា នៅពេលដែលកាន់តែមានឱកាសច្រើន អ្នកមានទំនុកចិត្ត ។
គ្រូបង្វឹកសញ្ជាតិន័រវ៉េ បានបន្ថែមថា វិធីដែលគាត់ធ្វើនៅសប្តាហ៍នេះ គឺអស្ចារ្យ ព្រោះគាត់បានហ្វឹកហាត់ច្រើន ៕

ចុចទីនេះដើម្បីចុះឈ្មោះ Free លេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប​ ចាប់ពី១ដុល្លារឡើងទៅ៕