២០១៩កម្ពុជាចង់បានទេសចរចិនយ៉ាងហោចណាស់ ០.០៥% នៃចំនួនប្រជាជនចិន សរុប១,៣០០ លាននាក់

0

ភ្នំពេញ៖ ក្នុងជំនួបសំណេះសំណាលជាមួយនិស្សិតខ្មែរចំនួន ៤៦៨នាក់ ដែលកំពុងសិក្សានៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២០ ខែ មករាសម្ដេចតេជោ ​ហ៊ុ​ន​ ​សែន​ ​នា​យ​ក​រ​ដ្ឋ​មន្រ្តី​នៃ​ក​ម្ពុ​ជាបា​ន​ប​ង្ហា​ញ​ម​ហិច្ឆ​តា​ធ្វើ​យ៉ា​ង​ណា​ក្នុ​ង​ឆ្នាំ​២០​១​៩​នេះ​ត្រូ​វស្រូ​ប​យ​ក​ទេ​ស​ចរ​ចិ​ន​យ៉ា​ង​ហោ​ច​ណា​ស់​ ​០​.​០​៥%​ ​នៃ​ចំ​នួ​ន​ប្រ​ជា​ជ​ន​ចិ​ន​ ​ស​រុ​ប​១​,​៣​០០​ ​លា​ន​នា​ក់​ខ​ណៈ​ស​ព្វ​ថ្ងៃ​ទំ​ហំ​ពា​ណិ​ជ្ជ​ក​ម្ម​ក​ម្ពុ​ជា​-ចិ​ន​បា​ន​កើ​ន​ឡើ​ង​ដ​ល់ ​៥​,​៦​០​០​លា​ន​ដុ​ល្លារ​។​

​យោ​ងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្រ្តី បានឲ្យដឹងបន្ថែមថា នៅក្នុងឆ្នាំ ២០១៧ កម្ពុជាទទួលបានទេសចរចិនប្រមាណ ១.២ លាននាក់ ហើយនៅឆ្នាំ ២០១៨ កន្លងទៅនេះ ទេសចរចិនបានកើនឡើងដល់ ១.៩លាននាក់។ កាលពីឆ្នាំមុន សម្តេចតេជោ គ្រោងចង់បានទេសចរចិនប្រមាណ ០.០១% តែចាប់ពីឆ្នាំ ២០១៩ នេះ គឺកម្ពុជាចង់បានទេសចរចិនយ៉ាងហោចណាស់ ០.០៥% នៃចំនួនប្រជាជនចិន ១,៣០០ លាននាក់។

ជាមួយគ្នានេះដែរ គឺកម្ពុជាត្រូវខិតខំបើក ពង្រីក និងពង្រឹងទីផ្សារអោយបានច្រើនថែមទៀតក្រៅពីទីផ្សាអាមេរិក និងអ៊ឺរ៉ុប ដើម្បីបញ្ចេញទំនិញ និងផលិតផលកសិកម្មកម្ពុជាចេញក្រៅ ដូចជានៅក្នុងប្រទេសចិន, អាហ្វ្រិក, មឈ្ឈឹមបូព៌ា និងកូរ៉េជាដើម។ សព្វថ្ងៃនេះ ទំហំពាណិជ្ជកម្មកម្ពុជានិងចិនក៏បានកើនឡើងដល់ ៥,៦០០លានដុល្លារហើយ។ មិត្តចិនគឺវិនិយោគធំជាងគេនៅកម្ពុជាជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ស្ពាន ស្ពានអាកាស និងវារីអគ្គីសនី ជាដើម៕