គ្របង្វឹកចាំផ្ទះ Man Utd ថា Lukaku នៅតែសំខាន់

0

កីឡាករ Romelu Lukaku នៅតែមានតួនាទីដ៏សំខាន់ក្នុងការលេង​ជាមួយក្រុម Man Utd បើទោះបីជាចាប់ផ្តើមការប្រកួត តែមួយក្រោយការចាកចេញរបស់លោក Jose Mourinho ​។នេះបើតាមការលើកឡើងរបស់លោក Ole Gunnar Solskjaer ដែលជាគ្រូបង្វឹក ចាំផ្ទះ។​
ខ្សែប្រយុទ្ធដែលមានតម្លៃ ៧៥លានផោន និង​ជាអតីតកីឡាករ Everton លេងបានតែ ៧៤នាទី ក្នុងការប្រកួតចំនួន ៦ លើកក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិន័រវ៉េខាងលើ ។ ប៉ុន្តែកីឡាករស្បែកខ្មៅសញ្ជាតិបែលហ្សិកនេះ បានជួយឲ្យក្លិបយកឈ្នះនៅជុំទី៣ ពាន FA Cup លើ Reading ​។
Solskjaer ពិតជាពេញចិត្តពេញថ្លើមចំពោះ Marcus Rashford, Jesse Lingard និង Anthony Martial ប៉ុន្តែលោកគាត់ថា កីឡាករអាយុ ២៥ ឆ្នាំ Lukaku នៅតែមានតួនាទីធំសំខាន់នៅលើតារាងប្រកួតដូចគ្នា។
ជាមួយគ្នានេះដែរ Alexis Sanchez និង Juan Mata កំពុងបង្ខំខ្លួនពួកគេ ធ្វើយ៉ាងណា​ឲ្យបានជាប់ចំណាត់ថ្នាក់លេង ១១នាក់ឡើងវិញ ៕

ចុចទីនេះដើម្បីចុះឈ្មោះFreeលេង​ភ្នាល់បាល់ជាមួយ Win2888 ដោយចាប់ពី​១ដុល្លារឡើងទៅ ៕