Man City ប្រើវិធីដោះដូរទិញកីឡាករ Neymar ក្នុងតម្លៃ២២០លានផោន

0

នៅថ្ងៃនេះភាពឆ្កួតលីលា មិនបានធ្លាក់ទៅលើក្លិបបិសាចក្រហមនោះទេ បែរជាធ្លាក់ទៅលើក្លិបរួមត្រកូល Manchester City ទៅវិញ ។​
បច្ចុប្បន្នក្លិបមេឃខៀវកំពុងតាមប្រជែង​យ៉ាងស្វិតស្វាញ ជាមួយក្លិបហង្សក្រហម Liverpool សម្រាប់ពានរង្វាន់លីគកំពូល​អង់គ្លេស ។​
ទំព័រ Don Balon បានចុះផ្សាយថា ក្រុមមកពីពហុកីឡដ្ឋាន Etihad ចង់ចុះហត្ថលេខា ដោយមេដឹកនាំរបស់គេចង់បានកីឡាករសញ្ជាតិប្រេស៊ីល ដែលកំពុងលេងនៅក្នុងប្រទេសបារាំង ។
ពាក់ព័ន្ធនឹងចំណុចនេះត្រូវបានគេលើកឡើងថាលោក Pep Guardiola ចង់ធ្វើការដោះដូរ ដោយផ្តល់ Gabriel Jesus ដែលមានតម្លៃ ១២០លានផោន ហើយថែមលុយ ១០០លានផោនពីលើទៀត ដើម្បីឈានដល់ការធ្វើកិច្ចព្រមព្រៀងមួយមានតម្លៃ ២២០ លានផោន។

ចុចទីនេះដើម្បីចុះឈ្មោះFreeលេង​ភ្នាល់បាល់ជាមួយ Win2888 ដោយចាប់ពី​១ដុល្លារឡើងទៅ ៕