Mohamed Salah បានជាប់ជាកីឡាករឆ្នើមប្រចាំទ្វីបអាហ្វ្រិកជាលើកទី២ ជាប់ៗគ្នា ក្រោយពីស៊ុតបញ្ចូលទីបាន ៤៤គ្រាប់ សម្រាប់ហង្សក្រហម និង អេហ្ស៊ីប នៅឆ្នាំ២០១៨ ។
កន្លងទៅគាត់ក៏បានបញ្ចប់ក្នុងនាមជាអ្នកឈ្នះទ្រនាប់ជើងមាស ក្នុងក្របខណ្ឌ Premier League ដោយរកបាន ៣២គ្រាប់ ។
ដោយឡែក Sadio Mane និង Pierre-Emerick Aubameyang របស់កាំភ្លើងធំ បានក្លាយជាកីឡាករ ដែលឈ្នះពាន ខាងលើផងដែរ ក្នុងចំណោម លេខ២ និងលេខ ៣ ។
ជ័យសំខាន់ៗទៀតរបស់ Liverpool នោះគឺកីឡាករ Naby Keita បានជាប់ជាកីឡាករបម្រើឆ្នើម សម្រាប់ពាន CAF’s Africa Best XI ខណៈដែល Thomas Partey របស់ AT និង Riyad Mahrez ជាប់ចំណាត់លេខ ២ និងលេខ ៣ ។
ដោយឡែកខ្សែការពារដ៏ល្អ ចំនួន ៤រូបបានទៅលើ Mehdi Benatia , Kalidou Koulibaly ,Serge Aurier និង Eric Bailly ហើយអ្នកចាំទីល្អប្រចាំទ្វីបអឺរ៉ុបបានទៅលើ Denis Onyango សញ្ជាតិអុយហ្គានដា ៕
ចុចទីនេះដើម្បីចុះឈ្មោះ Free លេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប លេងចាប់ពី ១ដុល្លារឡើងទៅ៕