សង្គ្រាមវាលស្មៅនឹងកើតឡើងវិញឬ ? ក្រោយ Ronaldo អូស Messi មកកាន់ទឹកដីអ៊ីតាលី

0

ការចាកចេញរបស់ Ronaldo ពីក្លិប Real Madrid ទៅកាន់ទឹកដី​អ៊ីតាលី  ដែលធ្វើឲ្យមានការបញ្ចប់នូវការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងទឹកដី​អេស្ប៉ាញ​ ក្របខណ្ឌ La Liga ។​

ជុំវិញនៃការចាកចេញនេះ មានការបោះពុម្ពផ្សាយថា តើកីឡាករពីររូបនេះ​អាចនឹងមានលទ្ធភាពជួបជុំគ្នាឬយ៉ាងណា នៅក្នុងទឹកដីអ៊ីតាលី?

ថ្លែងប្រាប់សារព័ត៌មានក្នុងទឹកដីអ៊ីតាលីនាពេលថ្មីៗនេះ កីឡាករ​អាយុ ៣៣ឆ្នាំ ចង់ឲ្យគូប្រជែងកីឡាករអាហ្សង់ទីនរបស់គាត់ មកចូលរួមលេង​ នៅទឹកដី​អ៊ីតាលី  ។ «ខ្ញុំធ្លាប់បានលេងនៅទឹកដី​អង់គ្លេស អេស្ប៉ាញ និងជម្រើសជាតិរបស់ខ្ញុំ ប៉ុន្តែគាត់នៅតែលេងក្នុងទឹកដីអេស្ប៉ាញ» ។​

អតីតកីឡាករ Real Madrid រូបនេះបានបន្តថា ខ្ញុំចង់ឲ្យគាត់មកកាន់ទឹកដីអ៊ីតាលី នាថ្ងៃណាមួយ ហើយសង្ឈឹមថាគាត់ទទួលយកការប្រកួតប្រជែង ប៉ុន្តែបើគាត់គិតថានៅទីនោះគាត់សប្បាយចិត្ត អ៊ីចឹង​គោរពតាមការ​សម្រេច​ចិត្តរបស់គាត់ (messi)។ Ronaldo បានបន្តថា សម្រាប់ជីវិត​ខ្ញុំ ចូលចិត្ត ការប្រកួតប្រជែង ។​

ជាមួយនឹងការស្នើសុំ និងអូសទាញនេះដែរ កីឡាករ Messi បាន​និយាយថា យល់ស្របជាមួយ Ronaldo ទៅកាន់ទឹកដីអ៊ីតាលីឬ ? ខ្ញុំមិនត្រូវការទេ ហើយគ្មានអ្វីផ្លាស់ប្តូរឡើយ​។​ ខ្ញុំបាននៅជាមួយក្រុមដ៏ល្អនៅលើពិភពលោកហើយ ខ្ញុំមិនចាំបាច់ធ្វើការផ្លាស់ប្តូរ​គោលដៅ​ឡើយ។ ប៉ុន្តែការប្រជែងជាមួយ Ronalod វាធ្វើឲ្យមានផាសុកភាពល្អ និងជាពិសេស​ល្អសម្រាប់អ្នកគាំទ្រ​៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ