នៅព្រឹកនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងអបអរសាទរចំពោះ តារាប្រដាល់គុណខ្មែរ លោក ម៉ឺន សុភា ដែលបានសម្រេចចិត្តថត Pre Wedding បង្ហាញមុខគូស្នេហ៍ដ៏ស្រស់សោភារបស់លោក ជាមួយនឹងស្តាយ៍ជាច្រើន និងប្លែកៗភ្នែករបស់ពួកគេ ។
ក្នុងនោះអ្វីដែលគេចាប់អារម្មណ៍បំផុតគឺ ស្តាយថត Pre Wedding របៀបអ្នកប្រដាល់របស់លោក ជាមួយស្តាយ៍ថតបែប ជានាយទាហាន ជាមួយគូស្នេហ៍ ។
ទោះបីជាយ៉ាងណា ដំណឹងនៃការចូលរោងការរបស់លោក ជាមួយគូស្នេហ៍ នៅមិនទាន់ដឹងពីថ្ងៃជាក់លាក់នៅឡើយ ខណៈសាមីខ្លួនមិនទាន់បង្ហាញ។
តោះ! ទស្សនារូបភាពថត Pre Wedding របស់ ម៉ឺន សុភា ដូចខាងក្រោមនេះ៖







