គ្រូបង្វឹកលំដាប់៤ រូប​ដែលអាច​ជំនួស Jose Mourinho ក្រោយចាកចេញពី Man Utd

0

ម្សិលមិញនេះដែរ​ក្លិបបិសាចក្រហម Man Utd បានប្រកូកប្រកាស​ការចាកចេញរបស់គ្រូ Jose Mourinho ដែលធ្វើឲ្យតំណែង​នេះស្ថិតក្នុងស្ថានភាពតែលតោលបន្តិច ខណៈដែល Michael Carrick ត្រូវទទួលបន្ទុកធ្ងន់មើលថែ ដឹកនាំក្រុមលេងបន្ត មុនរកបានគ្រូបង្វឹកថ្មី ។​
ថ្ងៃនេះដែរ OBN Asia សូមបង្ហាញគ្រូបង្វឹកចំនួន ៤រូបដែលអាច​ជំនួសតំណែងរបស់ jose Mourinho បាន ៖
១.Antonio Conte
គ្រូបង្វឹកនេះ ធ្លាប់ទទួលបានភាពជោគជ័យនៅអ៊ីតាលី និង នៅតោខៀវ ប៉ុន្តែក្រោយលើកពានបានមួយរដូវកាល ក៏ស្ថិតក្នុងស្ថានភាពចម្រូង​ចម្រាស ដោយត្រូវបានក្លិបស្នើ​ឲ្យដាក់ពាក្យលាឈប់ ។​

២.Laurent Blanc
គ្រូបង្វឹកសញ្ជាតិបារាំង​អាយុ ៥២ឆ្នាំរូបនេះ ជាគ្រូបង្វឹកដែលមាន​សក្កានុពល ដែលអាចជំនួសតំណែងរបស់ Jose Mourinho បានដូចគ្នា។គាត់បានលេងក្នុងជម្រើសជាតិបារាំងបាន ៩៧ លើក នឹងជួយឲ្យបារាំង​ឈ្នះពានធំនៅឆ្នាំ ១៩៩៨ ក្នុងព្រឹត្តិការណ៍ World Cup ។ ក្រោយបញ្ចប់អាជីពគាត់បានជោគជ័យ ជាអ្នកដឹកនាំនៅក្លិប Bordeaux និងក្លិប PSG ជាដើម​។​


៣.Arsene Wenger
គ្រូបង្វឹក​សញ្ជាតិបារាំងរូបនេះ បានដឹកនាំ​ក្រុមកាំភ្លើងជាង ២០ឆ្នាំផ្លាយ ប៉ុន្តែអ្វីដែលគាត់ធ្វើបានជោគជ័យបំផុតនោះគឺ FA Cup ហើយបានរក្សាលំនឹង ក្រុម​ក្នុងស្ថានភាពមួយដ៏ល្អ ប៉ុន្តែ​មិនអាចលើកពានក្នុងលីគកំពូលអង់គ្លេសបាន ។ គាត់ក៏ជាបេក្ខជន ដែលសាកសម នឹងយល់ច្បាស់ពីយុទ្ធសាស្ត្រត្រូវលេងនៅលើទឹកដី​អង់គ្លេសផងដែរ​។​


៤. Zidane
ជាគ្រូបង្វឹកដែលជោគជ័យធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយដឹកនាំក្រុម Real Madrid ឈ្នះពាន Champions League ៣សម័យកាលជាប់ៗគ្នា។ កន្លងទៅបានល្បីៗថា គាត់នឹងមកកាន់ទឹកដីអង់គ្លេសដើម្បីដឹកនាំក្រុម Man Utd ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ