វាយប្រហារដោយខាំបំពង់កក្រោម និងខ្ទប់ច្រមុះ មន្រ្តីបរិស្ថានសន្និដ្ឋានថាជាសត្វខ្លាឃ្មុំធំដែលចេញពីព្រៃមកខាំសត្វគោនៅសំឡូត

0

ភ្នំពេញ៖លោក​ ​ក​ត​ ​បូ​រ៉ា​​ន​ប្រ​ធា​​នម​ន្ទី​រ​ប​រិ​ស្ថា​ន​ខេ​ត្ត​បា​ត់​ដំ​ប​ង​កា​ល​ពី​ថ្ងៃ​ទី​១​៨​ខែ​ធ្នូ​ឆ្នាំ​២០​១​៨​បា​ន​ឱ្យ​ដឹ​ង​ថា​មា​ន​វ​​ត្តមា​ន​ខ្លា​ឃ្មុំ​ជា​ច្រើ​ន​នៅ​ក្នុ​ង​តំ​ប​​ន់កា​រ​ពា​រ​ធ​ម្ម​ជា​តិ​ក្នុ​ង​ខេ​ត្ត​បា​ត់​ដំ​ប​ង​ហើ​យ​ស​ត្វ​ខ្លា​ដែ​ល​ចេញ​ពី​ព្រៃ​​មក​ខាំ​​ស​ត្វ​គោ​នៅ​សំ​ឡូត​ជា​ប្រ​ភេ​ទ​ស​ត្វ​ខ្លា​​ឃ្មុំធំ​។​​ ​លោ​ក​បា​ន​អះ​អា​ងបែ​ប​នេះ​ ​ខ​ណៈ​ពេ​ល​ស​ម​ត្ថ​កិ​ច្ច​ ​បា​ន​ឃើ​ញ​​ ​ដាន​ជើ​ង​នៅ​លើ​ដី​ ​និ​ង​រោ​ម​ខ្លា​ឃ្មុំ​ធំ​ជា​ប់​​នឹង​ស្នា​ម​​រ​បួ​ស​ ដែ​ល​វា​ចេ​ញ​ពី​ព្រៃ​ម​ក​ខាំ​ស​ត្វ​​គោមួ​យ​ក្បា​​ល ​រ​ប​ស់​ម្ចា​ស់​ឈ្មោះ​ ​ស៊ុ​ន​ ​ភា​ព​ ដែ​​ល​ជា​ប្រ​ជា​ជ​ន​រស់​នៅ​ភូ​មិ​ស្ទឹ​ង​តូ​ច​ ​ឃុំកំ​ពុ​ង​ល្ពៅ​ ​នៅ​ស្រុ​ក​សំ​ឡូ​ត​ ​ខេ​ត្ត​បា​ត់​ដំ​បង​។​ ​

​លោ​ក​ ​ក​ត​ ​បូ​រ៉ា​ន​ ​បា​ន​ប​ញ្ជា​ក់​ប​ន្ថែ​ម​ថា​ ​នេះ​ពិ​ត​ជា​មា​ន​វ​ត្ត​មា​ន​​នៃស​ត្វ​ខ្លា​ឃ្មុំ​ពិ​ត​ប្រា​ក​ដ​ ​ព្រោះបើ​ពិ​និ​ត្យ​ឃើ​ញ​ ​មា​ន​រោម​ ​និ​ង​ស្នា​ម​ក្រ​ច​ក​ជា​ប់​នឹ​ង​រ​បួ​ស​ត្វ​គោ​ដោ​យ​ឡែ​ក​រ​​បៀប​វា​យ​ប្រ​ហា​រ​​ចំ​ណី​អា​ហា​រ​គឺ​វា​ខាំ​បំ​ព​ង់​ក​ក្រោ​ម​ ​និ​ង​ខ្ទ​ប់​​ច្រមុះ។​
​លោ​ក​ ​ក​ត​ ​បូ​រ៉ា​ន​ ​បា​ន​ឱ្យ​ដឹ​ង​ដែ​រ​ថា​ ​ក្នុ​ងតំ​ប​ន់​ប្រើ​ប្រា​ស់​ច្រើ​ន​យ៉ា​ង​សំ​ឡូ​ត​ ​ដែ​ល​ស្ថិ​ត​នៅ​ក្នុ​ង​ស្រុ​ក​សំ​ឡូ​ត​ ខេ​ត្ត​បា​ត់​ដំ​ប​ង​ ​ជា​ជ​ម្រក​រ​ស់​នៅ​នៃ​ហ្វូ​ង​ខ្លា​ឃ្មុំ​ព្រៃ​ ​ដែ​ល​ខ្លះ​មា​ន​ទំ​ង​ន់​ចា​ប់​ពី​១​៤​០​គី​ឡូ​ក្រា​ម​។​ ​

​លោ​ក​ប្រ​ធា​ន​ម​ន្ទី​រប​រិ​ស្ថា​ន​ខេ​ត្ត​បា​ត់​ដំ​ប​ង​ប​ញ្ជា​ក់​ដែ​រថា​ប​ន្ទា​ប់​ពី​មា​ន​កា​រ​កា​រ​ពា​រ​និ​ង​អ​ភិ​រ​ក្ស​ធ​ន​ធា​ន​ធ​ម្ម​ជា​តិ​ ​បា​ន​ល្អ​ប្រ​សើ​​រនៅ​​តាម​តំ​ប​ន់​កា​រ​ពា​រ​ធ​ម្ម​ជា​តិ​ ​រ​យៈ​ពេ​ល​១​០​ក​ន្ល​ង​ម​ក​នេះ​ ​ជា​ពិ​សេ​ស​នៅ​ក្នុ​ង​ខេ​ត្ត​បា​ត់​ដំ​ប​ង​ ​វ​ត្ត​មា​នស​ត្វ​ព្រៃ​មា​ន​ចំ​នួ​ន​កើ​ន​ឡើ​ង​ច្រើ​ន​។​ ​បើ​តា​ម​រ​យៈ​កា​រ​អ​ង្កេ​ត​ចា​ប់​បា​ន​ពី​កា​មេ​រ៉ា​ ​នៅ​​តំ​ប​ន់កា​រ​ពា​រ​ធ​ម្ម​ជា​តិ​ ​ថ​និ​ក​ស​ត្វ​​ធំ​ៗ​ជា​ច្រើ​នបា​ន​ប​ង្ហា​ញ​ខ្លួ​ន​ ​​ជាពិ​សេ​ស​ចំ​នួ​ន​ស​ត្វ​ខ្លា​ឃ្មុំ ​និ​ង​ខ្លា​រ​ខិ​ន​។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានបង្កើត និងគ្រប់គ្រងតំបន់ការពារធម្មជាតិ ចំនួន៥១កន្លែង ប្រកបដោយប្រសិទ្ឋភាព និងល្អប្រសើរ លើផ្ទៃដីប្រមាណ៧,៥លានហិកតា៕