បញ្ហាធំ! ភ្នំពេញក្រោន ប្រកាសកីឡាករ ៥រូបចាកចេញពីក្លិបទៅកាន់ក្លិបថ្មីគ្មានការពិភាក្សា​

0

យោងតាមសេចក្តីប្រកាសព័ត៌មានពីគេហទំព័រក្លិបភ្នំពេញក្រោន បានបង្ហាញកីឡាករ ៥រូបដែលរត់ចេញពីក្លិបដោយគ្មានការ​ពិភាក្សា ទៅកាន់ក្លិបថ្មី ក្នុងនោះមានកីឡាករ អ៊ុក សុវណ្ណ, អ៊ិន សូដាវីត, ស៊ិន កក្កដា, គីម ឆាយ៉ា និង កែន ច័ន្ទសុភ័ក្រ្ត ។​

សម្រង់សំណេរ​ចេញពីក្លិបភ្នំពេញក្រោនបានសរសេរថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅថ្មីនេះៗ ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងសាធារណជនទូទៅ បានឃើញពីការបង្ហាញសមាសភាពកីឡាករថ្មីរបស់ក្លឹបបាល់ទាត់វិសាខា ដែលក្នុងចំណោមនោះមានកីឡាករចំនួន ៥នាក់ គឺជាកីឡាករក្នុងក្លឹបបាល់ទាត់ភ្នំពេញក្រោន ហើយថែមទាំងធ្លាប់ទទួលបានការបណ្តុះបណ្តាលអស់រយៈពេលច្រើនជាង ៥ឆ្នាំមកហើយក្នុងក្រុមថ្នាលយុវជនដោយទទួលបានទាំងការបង់ថ្លៃសាលារៀន ការស្នាក់នៅ ការហូបចុក ការហ្វឹកហាត់ សំបុត្រយន្តហោះធ្វើដំណើរក្នុងពេលបោះជំរុំហ្វឹកហាត់នានា ក៏ដូចជាការប្រកួតអន្តរជាតិផ្សេងៗ រួមទាំងសេវាសុខភាពផងដែរ ដោយភាគច្រើនទស្សនិកជនដែលគាំទ្រវិស័យបាល់ទាត់សុទ្ធតែបានស្គាល់ពួកគេ ពោលគឺកីឡាករ អ៊ុក សុវណ្ណ, អ៊ិន សូដាវីត, ស៊ិន កក្កដា, គីម ឆាយ៉ា និង កែន ច័ន្ទសុភ័ក្រ្ត។

ខាងក្លិបក៏បានបន្តចុះផ្សាយថា សូមរំលឹកថា ពួកគេទាំង ៥នាក់ខាងលើបានចូលហ្វឹកហាត់នៅសាលាបណ្តុះបណ្តាលបាល់ទាត់ភ្នំពេញក្រោនកាលពីឆ្នាំ២០១១ និងឆ្នាំ២០១៣ កន្លងមក ដោយមានអាណាព្យាបាលបានចុះកិច្ចសន្យាទាក់ទងទៅនឹងការទទួលស្គាល់តម្លៃសំណងលើការបណ្តុះបណ្តាលផងដែរ។ ជាងនេះទៅទៀត ក្រោយមកក្លឹបក៏បានផ្តល់កិច្ចសន្យាថ្មី លើសទៅនឹងតម្លៃពលកម្មលើកិច្ចសន្យាចាស់នៅពេលដែលក្លឹបបានផ្តល់ជូនកីឡាករទាំង ៥នាក់ក្នុងការឡើងទៅលេងក្នុងក្រុមធំដោយផ្អែកលើលក្ខខណ្ឌចរចាររបស់សហព័ន្ធបាល់ទាត់ពិភពលោកហ្វីហ្វា (FIFA)។ ក៏ប៉ុន្តែក្រោយរដូវកាលឆ្នាំ២០១៨បានបញ្ចប់ភ្លាម ពួកគេបានសម្រេចចិត្តចាកចេញដោយមិនមានការពិភាក្សាជាមួយក្លឹបភ្នំពេញក្រោន រួមទាំងដោយមិនមានការបង់ថ្លៃលើសំណងអភិវឌ្ឍន៍សម្រាប់ក្លឹបភ្នំពេញក្រោនដែលធ្លាប់បានចំណាយធនធានទៅលើពួកគេស្របទៅតាមលក្ខខណ្ឌព្រមព្រៀងដែលត្រូវបានទទួលស្គាល់ដោយគូភាគីកន្លងមកឡើយ។

ទន្ទឹមនឹងនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏បានផ្តល់ព័ត៌មានជូនសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា ដោយមានបង្ហាញពីក្តីបារម្ភ និងផលប៉ះពាល់ផ្សេងៗនៅពេលដែលកីឡាករចាកចេញដោយមិនមានសំណងសម្រាប់ក្លឹបដែលធ្លាប់ផ្តល់ការបណ្តុះបណ្តាលពួកគេផងដែរ ដោយក្លឹបក៏បានភ្ជាប់ជាមួយនូវច្បាប់ ឬលក្ខខណ្ឌនានារបស់ហ្វីហ្វា (FIFA)ព្រមទាំងច្បាប់នៃសំណងអភិវឌ្ឍន៍របស់សហព័ន្ធបាល់ទាត់ជប៉ុនដែលបានចងក្រងឡើងដើម្បីការពារក្លឹបដែលផ្តល់អាទិភាពលើការបណ្តុះបណ្តាលបាល់ទាត់ថ្នាលថែមទៀត។ បន្ទាប់មកក្លឹបភ្នំពេញក្រោនក៏បានដាក់លិខិតជូនបន្ថែមទៀត ដល់គណៈកម្មជាតិរៀបចំការប្រកួតបាល់ទាត់កម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់ជាតិ ដោយភ្ជាប់ជូននូវច្បាប់លក្ខខណ្ឌនៃសំណងការអភិវឌ្ឍន៍ រួមជាមួយឯកសារយោងផ្សេងៗ អមដោយកិច្ចសន្យារបស់កីឡាករទាំង ៥នាក់ដែលមានចុះហត្ថលេខាដោយសាមីខ្លួនផ្ទាល់ និងអាណាព្យាបាលរបស់ពួកគេផង។

ក្នុងនោះក្លិបភ្នំពេញក្រោនបានបញ្ចេញសារមួយទៀត នឹងបញ្ឈប់ការបណ្តុះបណ្តាលយុវជនថ្នាល បើសិនគ្មានសំណងកើតចេញ ។
ខាងក្លិបបានសរសេរថា «ក្លឹប​បាល់​ទា​ត់​ភ្នំ​ពេ​ញ​ក្រោ​ន​សូ​ម​ប្រកា​ស​យ៉ា​ង​ម៉ឺង​ម៉ា​ត់​ថា «​ក្លឹ​ប​នឹ​ង​មិ​នចេ​ញ​លិ​ខិ​ត​អ​នុ​ញ្ញា​តិស​ម្រា​ប់​កី​ឡា​ក​រ​ណាម្នា​ក់​ដែ​ល​ស្ថិ​ត​ក្នុង​គ​ម្រោ​ង​នៃ​កា​រ​បណ្តុះ​ប​ណ្តា​ល​ថ្នា​ល​រ​ប​ស់ភ្នំ​ពេ​ញ​ក្រោ​ន​ទៅ​កា​ន់​ក្លឹប​ដ​ទៃ​ដោ​យ​មិន​មា​ន​ត​ម្លៃ​សំណ​ង​អ​ភិ​វ​ឌ្ឍ​ន៍នោះ​ឡើ​យ​ ​ហើ​យ​ប្រ​សិ​នបើ​ប​ញ្ហា​នេះ​មិ​ន​ត្រូ​វ​បា​នដោះ​ស្រា​យ​ដោ​យ​ស​ម​ស្រប​ទេ​ ​ក្លឹ​ប​បា​ល់​ទា​ត់​ភ្នំ​ពេញ​ក្រោ​ន​នឹ​ង​ប​ញ្ឈ​ប់ស​ក​ម្ម​ភា​ព​អ​ភិ​វឌ្ឍ​បា​ល់​ទា​ត់​ថ្នា​លទាំ​ង​អ​ស់​ ​ហើ​យនឹ​ង​ប្រ​កា​ស​ដ​កខ្លួ​ន​ចេ​ញ​ពី​កា​រប្រ​កួ​ត​លី​គកំ​ពូ​ល​ក​ម្ពុ​ជា ​ឬ​មិ​ត្ត​ហ្វូ​ន​ខេ​មបូ​ឌា​ន​លី​គ​ផ​ង​ដែ​រ​។»​

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ