De Bruyne មិនបារម្ភពី Liverpool ដណ្តើមពាន​ Man City

0

កីឡាករ Kevin De Bruyne បានជឿជាក់ថាហង្សក្រហមបានព្យាយាមរុញច្រានខ្លួន ដើម្បីដណ្តើមពានជាមួយ Man City នៅរដូវកាលនេះ ប៉ុន្តែខ្សែបម្រើរូបនេះហាក់សម្តែងអារម្មណ៍មិនមានការព្រួយបារម្ភឡើយពីគូប្រជែងខ្លាំងក្លានេះ​។​
ហង្សក្រហម liverpool បានឡើងទៅកាន់កំពូល​តារាងវិញ ក្រោយពីយកឈ្នះលើ បិសាចក្រហមក្នុងលទ្ធផល 3-1 នារាត្រីយប់មិញ នៅលើទឹកដី Anfield ។​

ខ្សែបម្រើរបស់ Man City កីឡាករ De Bruyne ថា ខ្ញុំមិនដឹងថាមកពីហេតុអ្វីពួកគេមិនអាចទ្រាំទ្រវាបាន ហើយខ្ញុំគិតថាពួកគេនឹងបន្តវាដល់ទីបញ្ចប់ ។​លោកបានបន្តថា ដើម្បីឲ្យមានភាពលំនឹង​រាងខ្លួន ខ្ញុំមិនបារម្ភពីពួកគេនោះទេ ពួកគេនឹងធ្វើអ្វីដែលពួកគេចង់ធ្វើ ហើយយើងត្រូវព្យាយាម​ដើម្បីឈ្នះការប្រកួតរបស់យើង។ ពួកគេនៅរក្សាល្បឿន និងទម្រង់លេងរបស់ពួកគេ តែផ្ទុយទៅវិញវាមិនទាន់ជាសម្ពាធធំសម្រាប់យើង តែ​យើងនឹងធ្វើអ្វីដែលយើងធ្វើ ។​

ហង្សក្រហមជាក្រុមតែមួយគត់មិនទាន់ស្គាល់ពាក្យថាចាញ់ ក្នុងលីគកំពូល​អង់គ្លេស នារដូវកាលនេះ ។
កីឡាករ​ដែលងើបឡើងវិញពីបញ្ហារបួស ជួយឲ្យក្រុមយកឈ្នះលើ Everton កាលពីថ្ងៃសៅរ៍ បានបន្តថា នៅពេលដែលអ្នកចាញ់ ៣ដង​ជាប់គ្នា ច្បាស់ណាស់ នឹងមានការលើកឡើងផ្សេង ប៉ុន្តែ​បញ្ហាវានឹងធ្វើឲ្យអ្នកមានការរីកចម្រើន ៕