Sadio Mane ទំនងមិនមានលក្ខណៈសមស្របនោះទេ ដើម្បីធ្វើដំណើរទៅកាន់ទឹកដី Bournemouth នៅល្ងាចថ្ងៃសៅរ៍នេះ ។នេះបើតាមការបញ្ជាក់ពី Jurgen Klopp នាថ្ងៃសុក្រ ម្សិលមិញ។
កីឡាករសេនីហ្គាលរូបនេះបានរបួសជើង អំឡុងពេលដែលជួយក្លិបឲ្យឈ្នះ Everton 1-0 ក្នុងទឹកដីរបស់ខ្លួនកន្លងទៅថ្មីៗ ដែលបង្ខំមិនឲ្យ គាត់ចូលលេង ក្នុងការប្រកួតយកឈ្នះ Burnley 1-3 កាលពីថ្ងៃពពុធ ។
Klopp បានបញ្ជាក់ថា Mane បានវិលវិញ ប៉ុន្តែមិនរំពឹងទុកថានឹងលេងក្នុងការប្រកួតក្នុងលីគអង់គ្លេស រដូវកាលនេះ។ លោកបានបញ្ជាក់ថា ការប្រកួតនេះយើងនឹងមិនលឺសំលេងគាត់ ប៉ុន្តែគាត់បានត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក ។
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ ហាក់ដូចជាចង់បញ្ជាក់ថា កីឡាករស្បែកខ្មៅរូបនេះ នឹងទុកសម្រាប់ការប្រកួតជាមួយ Napoli ក្នុងទឹកដីរបស់ខ្លួន។
Joe Gomez ក៏នឹងអវត្តមានក្នុងការប្រកួតនេះ ដោយសារតែបញ្ហារបួសជើងឆ្វេង Lovren នឹងមិនបង្ហាញខ្លួនលេងដូចគ្នា ។ គ្រូបង្វឹកខាងលើក៏បានបញ្ជាក់ថា Lovren នៅតែមិនលេងបន្ទាប់ពីទទួលនូវផលអាក្រក់ក្នុងការប៉ះទង្គិចកាលពីសប្តាហ៍មុន។ ដោយឡែក Nathaniel Clyneក៏មិនចូលរួមលេងដូចគ្នា ដោយសារតែមិនបានចូលហ្វឹកហាត់៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ