Kylian Mbappe  ត្រឹមឈ្នះពាន Kopa Trophy

0

កីឡាករ​វ័យក្មេង​របស់បារាំង អាយុ ១៩ឆ្នាំ លោក Kylian Mbappe  បានត្រឹមឈ្នះពាន Kopa Trophy ដែលជាបានរង្វាន់ថ្មីមួយ ផ្តល់ជូន​សម្រាប់ កីឡាករ​បាល់ទាត់ប្រុស ដ៏ល្អ​ដែលមានអាយុ ក្រោម ២១ឆ្នាំ ។​

ខ្សែប្រយុទ្ធក្លិប PSG នេះ គឺជា​តារាបាល់ទាត់មួយរូបក្នុងចំណោម​តារាបាល់ទាត់ល្បីៗ​របស់បារាំង ដែលបានជួយដណ្តើមពាន WorldCup ជូនបារាំង ។​

ជាមួយការរកបាន ៣២គ្រាប់ ក្នុងចំណោម ៥៦ ប្រកួត បូករួមទាំងការប្រកួតទាំងក្នុងលីគ និងជូនជាតិ Mbappe  បានផ្តួលគូប្រជែង មាន Trent Alexander-Arnold  របស់ Liverpool និង Christian Pulisic របស់  Dortmund ។

ថ្លែងក្នុងពិធីប្រគល់ពាននៅថ្ងៃច័ន្ទ កីឡាករ Mbappe  បាននិយាយថា ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលទទួលបានពានរង្វាន់ មួយនេះ​។

ពានរង្វាន់នេះ គឺជាឆ្នាំដ៏អស្ចារ្យ ដែលទទួលបាន ខ្ញុំពិត​ជាថ្លែងអំណរគុណដល់មិត្តរួមក្រុមនៅ PSG និង​ជម្រើសជាតិ ។ លោកបានបន្តថា គោលដៅបន្ទាប់ គឺជាការឈ្នះគ្រប់យ៉ាង វានឹមានការខិតខំ និងចូលរួមជួយពីមិត្តរួមក្រុមរបស់ខ្ញុំ ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ