ចាប់ខ្លួន​អ្នកគាំទ្រ Spurs ក្រោយគប់សំបកចេកទៅលើ Aubameyang

0

អ្នកគាំទ្ររបស់ Spurs ត្រូវបានឃាត់ខ្លួន ក្រោយពីបានគប់សំបកចេក ទៅកាន់ Pierre-Emerick Aubameyang ក្នុងការប្រកួតរវាង កាំភ្លើងធំ និង Spurs នារាត្រីយប់មិញ​។​
សំបកចេក ត្រូវបានគប់ចូលទីលាន នៅពេលដែល Aubameyang បានអបអរគ្រាប់បាល់របស់ខ្លួន ហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​អ្នកគាំទ្ររូបនោះ ។​
តារាបាល់ទាត់របស់ក្លិបកាំភ្លើងធំ រកគ្រាប់បាល់ពីរគ្រាប់ជូនក្រុម ក្នុងចំណោមលទ្ធផល 4-2 ដោយជួយឲ្យ Arsenal ឈ្នះទៅលើ ក្រុមលោក Mauricio Pochettino ។ គ្រាន់តែអបអរគ្រាប់បាល់ទី​១ នោះ ក៏ស្រាប់តែមានសំបកចេកហោះមកកាន់ទីលាន អំឡុងពេលដែល Aubameyang អបអរគ្រាប់បាល់របស់ខ្លួន តំរងរកលោក ។
វាមិនទាន់ដឹងថា ហេតុការណ៍នេះ​ត្រូវប្រកាន់ភ្ជាប់ជាមួយនឹងការប្រកាន់ពូជសាសន៍ នោះទេ ។

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ