Neymar ត្រូវបានគ្រូបង្វឹកប្តូរចេញនៅដើមតង់ទី២ នៃការប្រកួត Ligue 1 រវាង PSG និង Bordeaux នាថ្ងៃអាទិត្យ ជាមួយបញ្ហារបួសក្រលៀន ។
កីឡាករសញ្ជាតិប្រេស៊ីលនេះ បានជួយឲ្យក្រុម PSG នាំមុខជាបន្តបន្ទាប់ ជាមួយជ័យជម្នះជាប់គ្នា ១៥លើក នាការប្រកួតរដូវកាលនេះ មិនទាន់ស្គាល់ពាក្យថាចាញ់ ។
ក្រោយពីមានការប៉ះទង្គិចជាមួយកីឡាករJaroslav Plasil កីឡាករ Neymar ត្រូវបានប្តូរចេញនៅនាទី ៥៧ ដោយជួសមកវិញ ដោយកីឡាករ Eric Maxim Choupo-Moting ។ ការប្តូរចេញនេះ បានធ្វើឲ្យក្លិបធ្លាក់ទៅកាន់ស្ថានភាពលំបាកបន្ថិច ដោយត្រឹមតែស្មើ 2-2 ។ ដោយឡែកស្ថានភាពរបួសរបស់ Neymar ក្លិបមិនទាន់បានបញ្ជាក់ពីពេលវេលាត្រូវព្យាបាលនៅឡើយ ៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ