Man Utd ព្យាយាមទាក់ទង​ខ្សែបម្រើ Roma

0

ខ្សែបម្រើអាយុ ២២ឆ្នាំ កំពុងទទួលបានការចាប់អារម្មណ៍ នៅក្នុងក្របខណ្ឌ Serie A របស់អ៊ីតាលី នារដូវកាលនេះ ដោយរកបានពីរគ្រាប់ ក្នុងចំណោម ១៣ប្រកួត​ដែលបានធ្វើឡើង។​
ជាមួយនឹងទម្រង់យ៉ាងល្អនេះ ក្លិប Man Utd ត្រូវបានគេរាយការណ៍ ថាកំពុងចាប់អារម្មណ៍ ទៅលើ​ខ្សែបម្រើ Roma ឈ្មោះ Lorenzo Pellegrini ដោយបានត្រៀមថវិកា​ដើម្បីទិញយក​។​
ប្រភពព័ត៌មានពី Corriere dello Sport បានចុះថា បិសាចក្រហម បានព្យាយាមទាក់ទងជាមួយកីឡាករខាងលើ ដែលជាទីផ្សារថ្មី ក្នុងការទិញដូរ ។​
ប្រភពដដែលបានបន្តថា ក្លិបបិសាចក្រហមនឹងបង្កើនប្រាក់បៀវត្សរ៍ជូនដល់ កីឡាករ Pellegrini បើសិនជាសម្រេចចិត្តមកកាន់ទឹកដីអង់គ្លេ​សនោះ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ