យោងតាមកាសែត The Telegraph ក្លឹប Aston Villa មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាប Harry Wilson របស់ក្លឹប Fulham ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ។
កីឡាករវែលស៍រូបនេះនឹងផុតកិច្ចសន្យានៅចុងបញ្ចប់នៃរដូវកាលនេះ ហើយដោយសារអនាគតរបស់គាត់នៅតែមិនទាន់ច្បាស់លាស់ ក្លឹប Villa ត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាប្រសិនបើក្លឹប Fulham មិនអាចចងគាត់ជាមួយនឹងកិច្ចព្រមព្រៀងថ្មីបាន។
គួរបញ្ជាក់ផងដែរថាក្លឹប Everton ក៏ត្រូវបានគេទទួលស្គាល់ថាមានការចាប់អារម្មណ៍លើ Wilson ផងដែរ៕







